មតិលោក Sam Schweingruber ក្រោយការប្រកួតចាញ់ក្លឹបអាស៊ីអឺរ៉ុប 

លី រិទ្ធី May 24, 2016


លោក Sam Schweingruber គ្រូបង្គោលរបស់ក្លឹបភ្នំពេញក្រោនបានផ្តល់មតិខ្លះៗចំពោះលទ្ធផលកាលពីយប់មិញថា៖ «យើងមានគំនិតល្អៗមួយចំនួន ប៉ុន្តែយើងមិនបានអនុវត្តវាឱ្យមានប្រសិទ្ធភាពឡើយ ដូច្នេះហើយយើងក៏បានបាត់បង់គ្រាប់បាល់របស់យើង និងបានបណ្តោយឱ្យក្រុមបដិបក្ខបានទាត់បញ្ចូលទីដល់ទៅ ២ គ្រាប់នេះក៏ព្រោះតែយើងបានបាត់បង់ឱកាសស្ទើរតែទាំងស្រុងនៅក្នុងតង់ទី១ ប៉ុន្តែអ្វីបានល្អឡើងវិញនៅក្នុងតង់ទី២ យ៉ាងណាក៏ដោយយើងនៅតែមិនអាចទាត់បញ្ចូលទីបានដដែល។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះគ្រាប់បាល់ទាំងពីរនេះព្រោះវាបានបង្ហាញថាការការពារយើងនៅមានភាពខ្សោយនៅឡើយ ប៉ុន្តែខ្ញុំត្រូវតែបន្តគិតថែមទៀតអំពីចំណុចខ្សោយនានាដែលក្រុមរបស់យើងបានជួបប្រទះ ព្រោះយើងនៅភាពខ្វះខាតច្រើនក្នុងការការពារ និងក្នុងតំបន់ប្រយុទ្ធជាដើម។ ការរំពឹងក្នុងការការពារតំណែងជើងករបស់យើងត្រូវបានបញ្ចប់ហើយ! វាពិតជារឿងដ៏គួរឱ្យខកចិត្តមួយសម្រាប់ក្លឹបដែលមានមហិច្ឆិតាធំដូចជាយើង យើងចង់ឱ្យអ្វីៗដំណើរទៅដោយល្អដើម្បីបន្តការពារតំណែងរបស់យើងប៉ុន្តែវាបានបន្សល់ទុកត្រឹមតែភាពសោកស្តាយប៉ុណ្ណោះ។ ក្នុងការប្រកួតកន្លងមកក្រុមរបស់យើងបានព្យាយាមប្រកួតយ៉ាងស្វិតស្វាញ បើទោះបីជាយើងបានបាត់បង់ឱកាសក្នុងការដណ្តើមជ័យលាភីកំពូលនេះក៏ពិតមែន ប៉ុន្តែយើងនឹងនៅតែបន្តប្រយុទ្ធជានិច្ច ក្រុមរបស់យើងនឹងព្យាយាមធ្វើឱ្យបានល្អបំផុត ដោយយើងនឹងផ្តោតទៅលើការកែលម្អទាំងអស់ ទាំងផ្នែកចិត្តសាស្ត្រ តាក់ទិច និងកត្តាចិត្តសាស្ត្រផងដែរ ព្រោះយើងនៅមានភារកិច្ចដ៏ចំបាច់មួយទៀតនោះគឺ ការប្រកួតជម្រុះ AFC Cup នៅខែសីហាខាងមុខនេះ! ដូច្នេះយើងត្រូវតែព្យាយាម និងហ្វឹកហាត់កាន់តែខ្លាំងជាងមុនដើម្បីលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ!»

13235554_10153516863250264_6649596226257526641_o

 

ប្រភព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត