ភ្នំពេញក្រោន ចាញ់​ អាសីុអឺរ៉ុប ក្នុងការប្រកួតកាលពីម្សិលមិញ!!!

លី រិទ្ធី May 23, 2016


ក្លឹបបាល់ទាត់ក្រោនបានរងនូវភាពបរាជ័យក្នុងជំនួបជាមួយក្រុមអាស៊ីអឺរ៉ុបតាមរយៈគ្រាប់បាល់ចំនួន ២គ្រាប់របស់អតីតកីឡាករភ្នំពេញក្រោន Baldwin Ngwa ដោយក្នុងនោះក៏មានបាល់ប៉េណាល់ទីមួយគ្រាប់ផងដែរបន្ទាប់ពីកីឡាករ អ៊ិន សូដាវីត បានប៉ះទង្គិចលើកីឡាករ Mohamed Hamza រួចមក។ ចំណែកឯគ្រាប់បាល់ទី២វិញគឺបានទាត់បញ្ចូលទីនៅនាទីទី ៤ នៃតង់ទីពីរ ខណៈដែលកីឡាករភ្នំពេញក្រោនក៏បានព្យាយាមក្នុងការស្វែងរកគ្រាប់បាល់ដែរ ប៉ុន្តែមិនបានសម្រេចដោយសារតែការទាត់បញ្ចូលទីរបស់កីឡាករ Anthony Aymard ប៊ីន ធារី កែវ សុខផេង និង Sim Woon Sub សុទ្ធតែត្រូវបានអ្នកចាំទី ពេជ្រ រ៉ូវីនយោធិន សង្រ្គោះបានទាំងអស់។ ការខិតខំរបស់ យោធិន និងមិត្តរួមក្រុមរបស់គេបានធ្វើឱ្យភ្នំពេញក្រោនបាត់បង់ឱកាសក្នុងទទួលបានគ្រាប់បាល់របស់ខ្លួន និងបានបង្កើតនូវជ័យជម្នះដ៏គួរភ្ញាក់ផ្អើលលើក្រុមម្ចាស់ផ្ទះ។

13235554_10153516863250264_6649596226257526641_o

13235613_1266105163417005_3473123272451246507_o

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត