Smart RSN Youth U-19 Division៖ ក្រុមយុវជនភ្នំពេញក្រោនអាយុក្រោម ១៩ ឆ្នាំ ឈ្នះក្រុមយុវជនអាយុក្រោម ១៩ ក្រសួងការពារជាតិ ៩-០

លី រិទ្ធី May 22, 2016


ក្រុមយុវជនភ្នំពេញក្រោនគ្រប់គ្រងការប្រកួតទាំងពីចាប់ផ្តើមការប្រកួតរហូតដល់ចប់ ព្រមទាំងបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីទទួលបានជ័យជម្នះទី២ របស់ខ្លួននៅក្នុងការប្រកួតនាកីឡដ្ឋាន RSN ព្រឹកនេះ។ គ្រាប់បាល់របស់កីឡាករ ម៉ាត់ សាក់រ៉ូវី នាទីទី ១៦ កីឡាករ ចាន់សុភ័ក្រនាទីទី ១៩ និង យើុ ម៉ូស្លីម នាទីទី៤៥+២ ជួយឲ្យក្រុមនាំមុខ ៣ ទល់នឹង០ ក្រោយចប់តង់ទី១ ។ ចូលរតង់ទីបានតែ២៩ នាទី កីឡាករ ម៉ែន ពិភព រកបានគ្រាប់បាល់ទី ៤ ឲ្យក្រុម។ កីឡាកររូបនេះដដែលរកបាន ២ គ្រាប់ទៀតគឺនៅនាទីទី ៥០ និង ៩០+១ ដើម្បីរកបានគ្រាប់បាល់ Hat-Trick និងក្លាយជា man-of-the-match ក្នុុងការប្រកួតផងដែរ។ កីឡាករ សាក់រ៉ូវី ក៏រកបាន ២ គ្រាប់ទៀតផងដែរនៅនាទីទី ៦២ និង ៦៦ ស្របពេលដែលកីឡាករ វ៉ាត់ សំណាង ស៊ុតបាល់ពិន័យ free-kick ចម្ងាយជាង ៣៥ ម៉េត្រចូលយ៉ាងល្អនៅនាទីទី ៦៩ ជួយឲ្យក្រុមម្ចាស់ផ្តហឈ្នះការប្រកួតទី២ របស់ខ្លួនក្នុងការប្រកួ Smart RSN U-19 competition។

គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំបឹងកេតអង្គត នឹងប្រកួតជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀង នៅទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN  វេលាម៉ោង⁣⁣៨⁣ព្រឹកផងដែរ៕⁣

13217046_10153514308335264_8141072862635826388_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត