កាលវិភាគការប្រកួតបាល់ទាត់យុវជនពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ

លី រិទ្ធី May 22, 2016


កាលវិភាគការប្រកួតបាល់ទាត់យុវជនពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ឬ CamIU Football Cup បានចេញហើយ។ ក្រុមបាល់ទាត់សិស្សវិទ្យាល័យដែលមកពី ១៥ សាលា នឹងធ្វើការប្រកួតគ្នាដណ្ដើមជើងឯកពានរង្វាន់សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ នៅរៀងរាល់ ថ្ងៃព្រហស្បតិ៍ និងសុក្រ ចាប់ពីថ្ងៃទី១៩ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

វិទ្យាល័យដែលបានចូលរួមប្រកួតពានរង្វាន់ខាងលើមានចំនួន ១៥ ដែលក្នុងនោះមានដូចជា៖

១. វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី

២. វិទ្យាល័យ ជាស៊ីម សាមគ្គី

៣. វិទ្យាល័យ ឥន្ទ្រទេវី

៤. វិទ្យាល័យ ព្រះយុគន្ធរ

៥. វិទ្យាល័យ ជាស៊ីម បឹងកេងកង

៦. វិទ្យាល័យ ព្រះស៊ីសុវត្ថិ

៧. វិទ្យាល័យ ហ៊ុន សែន ប៉ុនរ៉ានី ផ្សារដើមថ្កូវ

៨. វិទ្យាល័យ បឹងត្របែក

៩. វិទ្យាល័យ បាក់ទូក

១០. វិទ្យាល័យ ទូលប្រាសាទសែនសុខ

១១. វិទ្យាល័យ ច្បារអំពៅ

១២. វិទ្យាល័យ ហ៊ុន សែនចាក់អង្រែ

១៣. វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន្ត

១៤. វិទ្យាល័យ សម្ដេច ហ៊ុន សែន ព្រែកកំពឹស

១៥. វិទ្យាល័យ សមាគមកីឡាសិស្សវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក
គួរបញ្ជាក់ផងដែរកីឡាករដែលចូលរួមទាំងអស់រួមមានចំនួន ២៧០នាក់ ដែលនឹងធ្វើការប្រកួតនៅទីលាន ៤ ខុសៗគ្នា ដែលក្នុងនោះរួមមាន៖ ពហុកីឡដ្ឋានជាតិ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ វិទ្យាល័យច្បារអំពៅ និងទីលាន វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន្ត៕

13278025_1086180804775196_1771496380_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ CamIU – Cambodian International University

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត