ក្លឹបបឹងកេតអង្គរ ទទួល ក្លឹបព្រះខ័នរាជស្វាយរៀង ល្ងាចនេះ!!!

លី រិទ្ធី May 21, 2016


ការប្រកួតពានរង្វាន់លីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក ២០១៦ ជើងទី ១ កាន់តែខិតជិតមកដល់ដោយសប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ៨ ហើយ។ នៅក្នុងសប្តាហ៍នេះផងដែរលោកអ្នកប្រាកដជាមិនរំលងបាននោះទេដោយការប្រកួតទាំងអស់សុទ្ធតែអស្ចារ្យ។ ក្នុងនោះគូរពិសេសប្រចាំសប្តាហ៍នេះគឺជាការជួបគ្នារវាងក្លឹបបឹងកេតអង្គរ ដែលបច្ចុប្បន្ននេះឈនៅលេខ ២ នៅក្នុងតារាងពិន្ទុសរុប និងជួបជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ដែលឈលេខ ៣ ក្នុងតារាងពិន្ទុ។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង ៦ ល្ងាចនៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ទី ២១ នេះ ដោយមានការផ្សាយផ្ទាល់ពីកីឡដ្ឋានជាតិ។

ការប្រកួតនេះនឹងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេខណៈក្លឹបទាំងពីរសុទ្ធតែត្រូវការពិន្ទុដូចគ្នាពោលគឹក្លឹបបឹងកេតអង្គរ ត្រូវការឈ្នះដើម្បីទទួលបាន ៣ ពិន្ទុដោយបន្តដាក់សម្ពាធទៅលើក្លឹបក្រសួងការពារជាតិ ស្របពេលក្លឹបព្រះខ័នរាជស្វាយរៀងក៏ត្រូវពិន្ទុដូចគ្នាដើម្បីកុំឲ្យគន្លាតពិន្ទុក្នុងការប្រជែងជងឯកឆ្នាំនេះនៅឆ្ងាយពេក។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្លឹបបឹងកេតអង្គរទើបតែចាញ់មួយប្រកួត ប៉ុណ្ណោះគឹចាញ់ក្លឹបក្រសួងការពារជាតិ ខណៈព្រះខ័នរាជស្វាយរៀងចាញ់ពីរប្រកួតហើយ ដោយចាញ់ក្លឹបក្រសួងការពារជាតិ និងក្លឹបភ្នំពេញក្រោន។

ដូច្នេះលោកអ្នកដែលជាអ្នកគាំទ្ររបស់ក្លឹបទាំងពីរកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករនៅកីឡដ្ឋានជាតិ ដើម្បីជាកម្លាំងចិត្តដល់កីឡាកររបស់ក្លឹបទាំងពីរផងដែរ។

BKA vs SVR

 

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត