ក្រុមយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង នឹងជួបប្រកួតជាមួយ ក្រុមយុវជនរបស់ក្លឹបក្រសួងការពារជាតិ ម៉ោង ៨ ព្រឹកនេះ

លី រិទ្ធី May 15, 2016


ក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្លឹបភ្នំពេញក្រោន បានយកឈ្នះលើក្រុមយុវជនរបស់ក្លឹបបឹងកេតអង្គរក្នុងលទ្ធផល ៣-០ នៅក្នុងជំនួបបើកឆាកនៃកម្មវិធីប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន កាលពីព្រឹកម្សិលមិញនេះនៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។ សម្រាប់ថ្ងៃនេះក្រុមយុវជនរបស់ក្លឹបព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជនរបស់ក្លឹបក្រសួងការពារជាតិ នៅវេលាម៉ោង ៨ ព្រឹកនាកីឡដ្ឋាន RSN។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់យុវជនស្មាត អអេសអិន ឬ Smart RSN Youth Competition គឺជាកម្មវិធីមួយដែលត្រូវបានគាំទ្រ និងអនុញ្ញាត្តដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទទួលបានការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរសព្ទចល័ត Smart រួមជាមួយនឹងដៃគូសហការដទៃទៀតដោយនឹងមានការចូលរួមពីក្រុមយុវជនអាយុក្រោម១៩ឆ្នាំមកពីក្លឹបភ្នំពេញក្រោន ក្លឹបបឹងកេតអង្គរ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបការពារជាតិ ហើយពួកគេនឹងត្រូវប្រជែងគ្នានៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ វេលាម៉ោង ៨.០០ ព្រឹក ដោយក្រុមទាំងអស់នឹងត្រូវប្រកួតគ្នាចំនួន ២ លើកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការប្រកួតនេះក៏មានចែងចេញជាការប្រកួតសម្រាប់ក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំ  ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ ព្រមទាំងការប្រកួតផ្នែកនារីផងដែរ។

RSN1

អត្ថបទ៖ រិទ្ធី

 

 

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត