ពហុកីឡដ្ឋានជាតិអូឡាំពិក នឹងត្រូវប្រែក្លាយជាកន្លែងសម្រាកព្យាបាលអ្នកជម្ងឺកូវីដ-១៩

មាស សុផាណារ៉ុង April 24, 2021


 

ភ្នំពេញ៖ ក្រោយពីមានចំនួនអ្នកជម្ងឺកូវីដ-១៩ បន្តកើនឡើងជាលំដាប់នោះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានសម្រេចជ្រើសរើសយកពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរៀបចំជាទីតាំងសម្រាកព្យាបាលតែម្តងបន្ទាប់ពីបណ្តាមន្ទីរពេទ្យក៏ដូចជាសាលមួយចំនួនបានពេញទៅដោយអ្នកជំងឺទៅហើយនោះ។

យើងតាមការជូនដំណឹងបឋម កីឡាករ កីឡាការិនីក៏ដូចជាមន្ត្រីទាំងអស់នឹងត្រូវចាកចេញចាប់ពីល្ងាចនេះ ខណៈដែលសាលដំបូលទូកទាំងបីត្រូវរៀបចំដាក់ព្យាបាលអ្នកជំងឺចំណែកឯអត្តពលិកមួយចំនួនត្រូវរៀបចំបញ្ជូនទៅស្នាក់នៅស្តាតមរតកតេជោវិញក្រោមការចាត់ចែងរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុប​ ៩៣៥៤ករណី ក្នុងនោះមាន ៨៨១០ករណីពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍២០ កុម្ភៈ ហើយមានអ្នកជាសះស្បើយចំនួន ៣២១០នាក់ និងអ្នកស្លាប់កើនដល់ ៧១នាក់៕

មតិយោបល់