ក្រុមបាល់ទាត់​ជម្រើស​ជាតិកម្ពុជា​អាយុ​ក្រោម ១៦ ​ឆ្នាំ នឹង​ធ្វើ​ដំណើរចេញ​ទៅ​ហ្វឹកហាត់នៅថ្ងៃនេះ

លី រិទ្ធី May 10, 2016


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ នឹងធ្វើដំណើរចេញទៅហ្វឹកហាត់ព្រមទាំងប្រកួតមិត្តភាពនៅប្រទេសវៀតណាមនៅល្ងាចថ្ងៃអង្គារ។ ការប្រកួតនេះគឺឲ្យក្រុមជម្រើសចិត្តកម្ពុជាអាយុក្រោម ១៦ ឆ្នាំត្រៀមខ្លួនប្រកួតដណ្ដើមពានរង្វាន់ AFF U-16 Championship 2016 ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៅខែកក្ដដា ខាងមុខនេះ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទៅហ្វឹកហាត់នៅទីនោះរយៈពេល ១ សប្ដាហ៍ មុនចេញទៅហ្វឹកហាត់និងប្រកួតមិត្តភាពនៅប្រទេសថៃ ក្នុងខែមិថុនា។

ការប្រកួតដណ្ដើមពានរង្វាន់ AFF U-16 Championship 2016 នឹងចាប់ផ្ដើមពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៦។ គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំនៅក្នុងពូលB ជាមួយក្រុមប្រទេស ថៃ ដែលជាម្ចាស់ជើងឯកឆ្នាំចាស់, ឡាវ, ប្រុយណេ និង ទីម័រខាងកើត ខណៈពូល A មានក្រុមយុវជនអាយុក្រោម ១៦ ឆ្នាំ អូស្រ្តាលី, មីយ៉ានម៉ា, ហ្វីលីពីន, ម៉ាឡេស៊ី, វៀតណាម និង សិង្ហបុរី៕

13178001_1738425979728236_6349223072009408319_n

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត