ក្លឹបភ្នំពេញក្រោន យកឈ្នះក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតយប់មិញនេះ

លី រិទ្ធី May 7, 2016


ក្រុមម្ចាស់ផ្ទះចាប់ផ្តើមការប្រកួតតែក្លឹបស្វាយរៀងនោះទេដែលគ្រប៉គ្រងការប្រកួតក្នុងរយៈពេល ២៥ នាទីដំបូង ជាមួយនឹងការព្យាយាមរបស់កីឡាករ Lee Jongho ត្រូវបានអ្នកចាំទី កែវ សុខសិលាសង្រ្គោះបាល់ទៅប៉ះរបាទី។ ការបញ្ជូបបាល់របស់កីឡាករ កែវ សុខផេង បង្កើតឱកាសតែកីឡាករ ប៊ីន ធារីស៊ុតបាល់ជាង ២០ ម៉ែត្រមុននឹងចប់តង់ទី១។

ក្លឹបស្វាយរៀងទទួលបានកាតលឿង ២ ក្នុងចំណោម ៥នៅក្នុងតង់ទី២។ អ្នកចាំទី សុខសិលា សង្រ្គោះបាល់ពីការព្យាយាមរបស់កីឡាករ Jongho  ហើយកីឡាករធារី Volley ត្រូវបានរារាំង។ លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន បានផ្លាស់ប្តូរកីឡាករ ៣ រូប ហើយកីឡាករវ័យក្មេង ពៅ ពន់វុទ្ធី ដែលមានឱកាសស៊ុតតែត្រូវអ្នកចាំទី សុវណ្ណារ័ត្ន ជះចេញក្រៅ។ ការបញ្ជូនបាល់ជ្រុងដ៏ល្អរបស់កីឡាករ កែវ សុខផេង ត្រូវបានតែតបញ្ជូលទីដោយកីឡាក George Kelechi ដែលនេះជាគ្រាប់បាល់ជ័យជម្នះឲ្យក្លឹបផងដែរ។ នៅក្នុងម៉ោងបន្ថែមកីឡាករ Sim Woon Sub ព្យាយាមការស៊ុតជាង ២៥ ម៉ែត្រ តែត្រូវអ្នកចាំទី សុវណ្ណារ័ត្ន សង្រ្គោះ។ លទ្ធផលចុងក្រោយក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះ។

13173820_853566258104021_6574107213259303493_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ PKSR Fans Page

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត