ឱកាសល្អសម្រាប់យុវជន! កម្មវិធី SMART Youth Competition នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ!

លី រិទ្ធី May 5, 2016


ការប្រកួតបាល់ទាត់យុវជនថ្មីមួយនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភាខាងមុខនេះ ដោយមានឈ្មោះថា SMART Youth Competition ដែលត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសសម្រាប់ក្រុមយុវជនតែម្តង ដោយកម្មវិធីនេះមានការចូលរួមពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រមទាំងក្លឹបបាលទាត់ភ្នំពេញក្រោន និងរៀបចំដោយក្រុមហ៊ុនខេមបូឌានលីកផងដែរ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន RSN ក្នុងចន្លោះខែឧសភា ដល់ខែមិថុនា ហើយនឹងមានការបែងចែកជាក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ  អាយុក្រោម១៥ ឆ្នាំ អាយុក្រោម១២ ឆ្នាំ និងក្រុមបាល់ទាត់នារីថែមទៀតផង។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំ មានការចូលរួមពីក្រុម ៤គឺ៖ ក្រុមយុវជនភ្នំពេញក្រោន ក្រុមយុវជនក្រសួងការពារជាតិ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង និង ក្រុមយុវជនបឹងកេតអង្គរ ដែលក្រុមទាំងអស់នឹងត្រូវប្រកួតជាមួយគ្នាចំនួន ២ ដង។ ការប្រកួតនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹករៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យហើយក្រុមទាំងអស់អាចដាក់បញ្ចូលកីឡាករយុវជន ៣ រូបដែលមានឈ្មោះក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីកបាន។
ដោយឡែក សម្រាប់ការប្រកួតក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំវិញ មានចំនួន ១០ ក្រុមដោយលេងម្ខាងៗ ៩ រូប។ ចំណែកឯ ក្រុមយុវជនអាយុក្រោម ១២ ឆ្នាំ មានចំនួន ៤ ក្រុម (ក្រុមផ្សេងៗទៀតអាចចូលរួមបានដោយសូមទាក់ទងចុះឈ្មោះនៅក្លឹបភ្នំពេញក្រោន) និងក្រុមបាល់ទាត់នារីមាន ៨ ក្រុម។ ចំពោះប្រភេទអាយុទាំងពីរនឹងលេងដោយម្ខាងៗមានសមាជិក ៦ រូប។
នៅក្នងការប្រកួតនេះ ក្រុមជ័យលាភីនឹងទទួលបានពានរង្វាន់ព្រមទាំងរង្វាន់ដទៃទៀតទៅតាមចំណាត់ថ្នាក់នីំមួួយៗ ដូច្នេះនេះគឺជាឱកាសសម្រាប់យុវជនដែលមានចំណូលចិត្តក្នុងវិស័យបាល់ទាត់ដើម្បីទទួលបានបទពិសោធន៍ថ្មីតាមរយៈការប្រកួតបាល់ទាត់ដែលត្រូវបានបង្កើតឡើងដោយក្លឹបបាល់ទាត់អាជីពមួយនៅកម្ពុជា ជាមួយនឹង FFC នោះ៕។
13173191_10153484417205264_7459774859185883049_o
13139258_10153484417245264_2994051871442092672_n
ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត