តារាងកាលវិភាគប្រកួតមិត្តហ្វូនខេមបូឌានលីក (MCL 2016) សប្ដាហ៍ទី៧

លី រិទ្ធី May 5, 2016


ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីកបានឈានដល់សប្តាហ៍ទី ៧ ហើយដោយនៅក្នុងសប្តាហ៍នេះមានគូពិសេសៗជាច្រើន។ សម្រាប់សប្តាហ៍នេះនៅក្នុងការប្រកួតលីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក ក្លឹបភ្នំពេញក្រោន ត្រូវបើកីឡដ្ឋាន RSN របស់ខ្លួនជាថ្មីម្តងទៀតដើម្បីទទួលក្រុមភ្ញៀវ ក្លឹបព្រះខ័នរាជស្វាយរៀង នៅថ្ងៃសុក្រ ទី ៦ មេសារ ស្អែកនេះ វេលាម៉ោង ៦ ល្ងាច។ ការប្រកួតនេះគឺសំខាន់សម្រាប់ក្រុមម្ចាស់ផ្ទះខណៈក្លឹបជើងឯករដូវកាល ២០១៥ នេះកំពុងតែត្រូវពិន្ទុក្រោយចាញ់ក្លឹបបឹងកេតអង្គរកាលពីសប្តាហ៍មុន។ ចំណែកឯក្លឹបព្រះខ័នរាជស្វាយរៀងក៏ត្រូវការពិន្ទុដូចគ្នាក្រោយចាញ់ក្លឹប ក្រសួងការពារជាតិ កាលពីសប្តាហ៍ផងដែរ។ ខណៈក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិត្រូវទទួល ក្លឹបបឹងកេតអង្គរ ក្លឹបក្រសួងការពារជាតិ ទទួល ភ្ញៀវ អាស៊ីអឺរ៉ុប ស្របពេលដែល ខាមបូឌានថាយហ្គ័រត្រូវជួបជាមួយក្លឹប ណាហ្គាវើល។ ខាងក្រោមនេះគឺជាតារាងកាលវិភាគប្រកួតនៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់លីកកំពូលកម្ពុជាឬមិត្តហ្វូនខេមបូឌានលីក (MCL 2016) សប្ដាហ៍ទី៧។

MCL-Match-Fixure-Week7

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត