ស្ងាត់ៗ កីឡាករអាស៊ីអឺរ៉ុប Hurbert រកបាន ៥គ្រាប់ តាមពីក្រោយ Top Scorer តែ ១គ្រាប់

មាស សុផាណារ៉ុង April 9, 2021


 

ភ្នំពេញ៖ លីគកំពូលបានបញ្ចប់ការប្រកួតសប្ដាហ៍ទី៥ កាលពីដើមសប្ដាហ៍កន្លងទៅ និងបានរកឃើញកំណត់ត្រាបន្ថែមក្នុងបញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ ( Top Scorers )។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ កីឡាកររបស់ក្លិបអាស៊ីអឺរ៉ុបយូណាយធីត Abee Ndjoo Hurbert រកគ្រាប់បាល់បានដល់ទៅ ៥គ្រាប់ ក្នុងចំណោម ៤ប្រកួតគ្រាដែលភាគច្រើនប៉ះក្រុមខ្លាំងៗ តែគេក៏តាមពីក្រោយកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ Miguel Angel (Mika) ១គ្រាប់ផងដែរ។

បញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ (Top Scorers) ដទៃទៀតមានដូចខាងក្រោម៖

ដោយឡែកអ្នកចាំទីវិញ នៅដើមរដូវកាលនេះហាក់ដូចជាពុំសុវរក្សាសំណាញ់ទីបានច្រើនដូចកាលពីដើមរដូវកាលកន្លងទៅ ពោលគឺគិតត្រឹម ៥សប្ដាហ៍ មានអ្នកចាំទី ៧នាក់បានរក្សាសំណាញ់ទីមិនឲ្យទាត់ចូល (Clean-Sheet) ដោយធ្វើបានម្នាក់តែម្ដងប៉ុណ្ណោះ រួមមាន កែវ សុខសិលា (វិសាខា), សំរិទ្ធ សីហា (ណាហ្គាវើលដ៍), ពេជ្រ តារា (ទ័ព), ជា វណ្ណសាក់ (អង្គរថាយហ្គឺរ), គង់ រ៉ាហ្វាត (ទ័ព), គង់ ចាន់វុទ្ធី (គីរីវង់) និង យី ប៊ុនហេង (អង្គរថាយហ្គឺរ)៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់