កីឡាករនៃលីគកំពូលកម្ពុជា ទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងសប្ដាហ៍នេះ

មាស សុផាណារ៉ុង April 8, 2021


 

ភ្នំពេញ៖ មន្ត្រី និងកីឡាករនៃក្លិបបាល់ទាត់អាជីព ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅចុងសប្ដាហ៍នេះ បន្ទាប់ពីទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាល ក្រោយការស្នើសុំពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

តាមគម្រោង កាលបរិច្ឆេទចាក់វ៉ាក់សាមងត្រូវបានកំណត់នៅថ្ងៃទី០៩ និងទី១០ ខែមេសា ឆ្នាំ២០២១ នេះ ដោយទាំងមន្ត្រី ទាំងកីឡាករ មកពីក្លិបចំនួន ១០ និងចូលរួមចាក់ លើកលែងតែ ក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និង ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ដោយសារតែកីឡាករ និងមន្ត្រី នៃក្លិបទាំង ២នេះបានចាក់រួចរាល់មកហើយ គ្រាដែល ក្លិបវិសាខា ស្នើសុំពុំទាន់ចាក់ដ្បិតត្រូវប្រកួតនៅចុងសប្ដាហ៍នេះ។

មូលហេតុនេះផងដែរ នឹងធ្វើឲ្យពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី៦ ក៏នឹងត្រូវលើកពេលផងដែរ ដើម្បីឲ្យមន្ត្រី និងកីឡាករនៃក្លិបបាល់ទាត់អាជីព បានសម្រាកក្រោយពីការប្រើប្រាស់កម្លាំងខ្លាំង ក្រោយចាក់វ៉ាក់សាំងរួច។

យ៉ាងណាមិញ ចុងសប្ដាហ៍នេះ នឹងមានការប្រកួត ១គូផងដែរ​ ជាការប្រកួតបង្រ្គប់សប្ដាហ៍ទី៤ ក្រោយពីខកខានកាលពីពេលកន្លងមក៕

មតិយោបល់