២គូបន្ថែមទៀត រសៀលនេះសម្រាប់សប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា
មាស សុផាណារ៉ុង April 7, 2021
ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី៥ មានការប្រកួតចំនួន ២ប្រកួតបន្ថែមទៀត សម្រាប់ដើមសប្ដាហ៍នេះ បន្ទាប់ពីការប្រកួត ចំនួន ៣ផ្សេង បានប្រកួតរួចរាល់។
២ ប្រកួតដែលនៅសេសសល់ ដើម្បីបញ្ចប់សប្ដាហ៍ទី៥ គឺការជាប្រកួតរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ ព្រះខ័នរាជស្វាយរៀង និង នគរបាលជាតិ ប្រកួតជាមួយ អង្គរថាយហ្គឺរ ដែលទាំង ២គួនេះគឺប្រកួតនៅម៉ោងតំណាលគ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្នលីគកំពូលកម្ពុជា ប្រកួតបាន ៥សប្ដាហ៍រួចមកហើយ ប៉ុន្តែក៏មានក្រុមខ្លះទើបប្រកួតបាន ១ដង និងច្រើនបំផុត ៤ដង ដោយសារមានការពន្យាពេលប្រកួតជាច្រើនលើកច្រើនសារ ក្នុងអំឡុងវិបត្តិកូវីដ-១៩៕
រូបភាព៖ Metfone Cambodian League