មុនប៉ះគ្នាជាថ្មីនៅថ្ងៃនេះ បឹងកេត និងភ្នំពេញក្រោន ជួបគ្នាក្នុងលីគ ១៨លើក ហើយភាគច្រើនលទ្ធផលល្អគឺនៅខាងបឹងកេត

មាស សុផាណារ៉ុង April 6, 2021


 

ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី០៦ ខែមេសា ឆ្នាំ២០២១ បឹងកេត នឹងត្រូវជួបប្រកួតជាមួយ ភ្នំពេញក្រោន សម្រាប់ជំនួបសប្ដាហ៍ទី៥ នៃលីគកំពូលកំពូលកម្ពុជា ខណៈគិតត្រឹមថ្ងៃនេះ បឹងកេត និងភ្នំពេញក្រោន ជួបគ្នាក្នុងលីគ ១៨លើករួចមកហើយ ហើយភាគច្រើនលទ្ធផលល្អគឺនៅខាងបឹងកេត។

បើរំឭកទៅការប្រកួតរវាងក្រុមចាប់តាំងពីឆ្នាំ២០១២ បើនិយាយតែនៅក្នុងលីគ ពេលនេះប្រកួតបាន ១៨លើក ក្នុងនោះ ១១លើក គឺបឹងកេត ទទួលបានជ័យជម្នះ ខណៈភ្នំពេញក្រោន ធ្លាប់ឈ្នះតែ ៥លើក និង ៣លើកផ្សេងទៀតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ដែលមានលទ្ធផលដូចខាងក្រោម៖

២០១២

  • ០១ មេសា៖ ភ្នំពេញក្រោន ១-២ បឹងកេត
  • ១១ កក្កដា៖ បឹងកេត ៥-១ ភ្នំពេញក្រោន

២០១៣

  • ០៣ មេសា៖ បឹងកេត ៣-១ ភ្នំពេញក្រោន
  • ១៥ មិថុនា៖ ភ្នំពេញក្រោន ៣-១ បឹងកេត

២០១៤

  • ២២ កុម្ភៈ៖ បឹងកេត ៣-១ ភ្នំពេញក្រោន
  • ២៧ កក្កដា៖ ភ្នំពេញក្រោន ២-១ បឹងកេត

២០១៥

  • ០៧ កក្កដា៖ ភ្នំពេញក្រោន ០-០ បឹងកេត
  • ២២ តុលា៖ បឹងកេត ៤-២ ភ្នំពេញក្រោន

២០១៦

  • ៣០ មេសា៖ ភ្នំពេញក្រោន ០-១ បឹងកេត
  • ១៤ សីហា៖ បឹងកេត ៣-២ ភ្នំពេញក្រោន

២០១៧

  • ២៩ មេសា៖ ភ្នំពេញក្រោន ៤-០ បឹងកេត
  • ២៥ ឧសភា៖ បឹងកេត ១-២ ភ្នំពេញក្រោន

២០១៨

  • ០៩ មិថុនា៖ ភ្នំពេញក្រោន ២-៣ បឹងកេត
  • ៣០ កញ្ញា៖ បឹងកេត ១-២ ភ្នំពេញក្រោន

២០១៩

  • ១៦ មីនា៖ ភ្នំពេញក្រោន ២-៣ បឹងកេត
  • ០៧ កក្កដា៖ បឹងកេត ៤-៤ ភ្នំពេញក្រោន

២០២០

  • ២៦ កក្កដា៖ បឹងកេត ៣-១ ភ្នំពេញក្រោន
  • ២៥ តុលា៖ ភ្នំពេញក្រោន ១-១ បឹងកេត

 

សូមបញ្ជាក់ជាថ្មីថា​ ការប្រកួតរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ខណៈការប្រកួតនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

មតិយោបល់