ក្រសួងអប់រំ យុវជន និងកីឡាបើកវគ្គបំប៉នអាជ្ញាកណ្តាលបាល់ទាត់ និងបាល់ទះនៅខេត្តកំពង់ស្ពឺ

នូ មករា May 4, 2016


ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនមន្រ្តីបច្ចេកទេស ដែលជាគ្រូឧទ្ទេសអាជ្ញាកណ្តាលបាល់ទាត់ និងបាល់ទះនៃអគ្គនាយកដ្ឋានកីឡាដើម្បីចូលរួមបើកវគ្គបំប៉នអាជ្ញាកណ្តាលបាល់ទាត់ និងបាល់ទះនៅខេត្តកំពង់ស្ពឺ ។ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីអាជ្ញាកណា្តលផ្នែកកីឡាបាល់ទាត់ និងបាល់ទះនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺដើម្បីរួមចំណែកជំរុញឲ្យការដឹកនាំក្នុងការប្រកួតនានានៅក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។ សូមបញ្ជាក់ថា  វគ្គបំប៉ននេះមានរយៈពេល២ថ្ងៃដោយចាប់ផ្តើមចាប់ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ដែលមានគ្រូឧទ្ទេសចំនួន ៥នាក់ និងសិក្ខាកាមចូលរួមចំនួន ២៥នាក់មកពីបណ្តាក្រុង-ស្រុក ទាំង៨នៅទូទាំងខេត្ត ៕

13177772_825805850856966_149680013130946746_n

13139101_825805857523632_3652811873122408405_n

អត្ថបទ និងរូបភាព៖  អគ្គនាយកដ្ឋានកីឡា

មតិយោបល់