កែវ សុខផេង តំណាងទូតសុឆន្ទៈ ៥ម៉ាកផ្សេងពីគ្នា ក្រោយក្លាយជាទូតសុឆន្ទៈគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

មាស សុផាណារ៉ុង April 5, 2021


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិកម្ពុជា និងក្លិបវិសាខា កីឡាករ កែវ សុខផេង បានក្លាយជាទូតសុឆន្ទៈរបស់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រីដ ហើយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រីដ” ទំនើបដំបូងគេបង្អស់ សម្រាប់បម្រើការនៅស៊ីហ្គេម ឆ្នាំ២០២៣ មួយនឹងផុសរូបរាងឡើងភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់ កាន់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជន ដែលមានទំនើបកម្មក្នុងតំបន់។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយ នឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ ការរស់នៅ និងវិនិយោគនាពេលអនាគត។

និយាយចំពោះកីឡាករ កែវ សុខផេង វិញ ពេលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រីដ ធ្វើឲ្យរូបគេបច្ចុប្បន្នកំពុងតំណាងម៉ាកផលិតផល និងសេវាកម្មដល់ទៅ ៥ផ្សេងៗពីគ្នា រួមមាន ហាងសម្លៀកបំពាក់ Addidas, ក្រុមហ៊ុនបញ្ញើទំនិញ នៅកម្ពុជា J&T Express Cambodia, ទូរស័ព្ទដៃ Oppo, ម៉ាកនាឡិកាដៃ Zinvo ដែលនាំចូលផ្ដាច់មុខដោយ Klassy Watch និងចុងក្រោយ ភូមិកីឡដ្ឋាន វើលដ៏ប្រីដ៕

មតិយោបល់