RSN ជាកីឡដ្ឋានដែលទទួលបានទស្សនិកជនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃ​លីកកំពូលកម្ពុជា!

នូ មករា May 3, 2016


កីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានក្លាយជាកីឡដ្ឋានតែមួយគត់នៅកម្ពុជាដែលមានចំនួនទស្សនិកជនចូលរួមទស្សនាច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតលីកកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីក។ យោងទៅតាមការប្រកាសរបស់ក្លឹបបានបង្ហាញឱ្យឃើញាថា នៅក្នុងការប្រកួតរវាងក្រុមភ្នំពេញក្រោន និងបឹងកេតអង្គរកាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសាកន្លងទៅនេះមានទស្សនិកជនប្រមាណជាជិត ៤៥០០នាក់បានធ្វើដំណើរមកកាន់កីឡដ្ឋាននៃក្លឹបកំពូលមួយនេះដើម្បីទស្សនាការប្្រកួតដ៏ទាក់ទាញរវាងក្រុមជើងខ្លាំងទាំងពីរដែលត្រូវបានមជ្ឈដ្ឋានអ្នកនិយមកីឡាបាល់ទាត់កម្ពុជាបានផ្គូរផ្គងថាជាក្លឹបដែលមានភាពឈានមុខគេ និងទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីត្រូវបានបង្កើតឡើងនាឆ្នាំ១៩៨២ មកមិនទាន់ការប្រកួតណាមួយនៃលីកកំពូលកម្ពុជាដែលមានចំនួនអ្នកចូលរួមច្រើនបែបនេះឡើយ ដូច្នេះនេះជាលើកទី១ហើយនៅក្នុងប្រវត្តិសាស្ត្រនៃការប្រកួតក្នុងលីកក្នងស្រុកដែលមានអ្នកគាំទ្រ និងអ្នកចូលរួមច្រើនពាន់នាក់បែបនេះ។

គួររំលឹកថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺជាក្លឹបដ៏ជោគជ័យមួយនៅកម្ពុជានិងធ្លាប់បានគ្រងដំណែងជើងឯកនៅក្នុងលីកកំពូលនេះបាន៦លើករួចមកហើយ ខណៈដែលក្លឹបមួយនេះក៏ជាក្លឹបដំបូងគេដែលមានក្រុមថ្នាលយុវជន និងកីឡដ្ឋានផ្ទាល់ខ្លួនដែលអាចផ្ទុកមនុស្សបានប្រមាណជាជាង ៥០០០ នាក់ ហើយកីឡដ្ឋានដែលមានទីលានស្មៅធម្មជាតិនេះត្រូវបានកសាងឡើងអស់រយៈពេល ២០ ខែព្រមទាំងត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០១៥ កន្លងទៅនេះ៕

_MG_4856

_MG_4928

_MG_0736

_MG_0812

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត