គ្រូជម្រើសជាតិកម្ពុជា មានវ័យចំណាស់ទី២ ក្នុងចំណោមគ្រូបង្វឹកក្នុងតំបន់អាស៊ាន បន្ទាប់ពីគ្រូថៃ

មាស សុផាណារ៉ុង April 2, 2021


 

អាស៊ីអាគ្នេយ៍៖ បើនិយាយតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី ត្រូវបានគេចាត់ទុកថាជាគ្រូជម្រើសជាតិក្នុងតំបន់ដែលមានចំណាស់លមដាប់ទី២ នៅក្នុងតំបន់។

ខាងក្រោមនេះ សារព័ត៌មាន camsports.org សូមធ្វើការបង្ហាញអំពីស្ថានភាពវ័យរបស់គ្រូបង្វឹកទាំង ១២នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយចាប់ផ្ដើមពីគ្រូបង្វឹកដែលមានវ័យច្រើនជាងមុន ចន្លោះពី ៦៥ឆ្នាំ ចុះមកនៅត្រឹម ៤៦ឆ្នាំ។

លោក Akira Nishino គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ – កើត០៧ មេសា ១៩៥៥ (បច្ចុប្បន្នមានវ័យ ៦៥ឆ្នាំ)

លោក Ryu Hirose គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា – កើត១៩ មេសា ឆ្នាំ១៩៥៦ (បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ)

លោក Rajagobal Krishnasamy គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិព្រុយណេ – កើត១០ កក្កដា ឆ្នាំ១៩៥៦ (បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ)

លោក Park Hang-soe (សញ្ជាតិកូរ៉េខាងត្បូង) គ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម – កើត០១ តុលា ឆ្នាំ១៩៥៧ (បច្ចុប្បន្នមានវ័យ ៦៣ឆ្នាំ)

លោក Norio Tsukitate (សញ្ជាតិជប៉ុន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើត – កើត០២ មេសា ឆ្នាំ១៩៦០ (បច្ចុប្បន្នមានវ័យ ៦០ឆ្នាំ)

លោក Graham James Arnold គ្រូបង្វឹកនៃក្រុមជម្រើសជាតិអូស្ត្រាលី – កើត០៣ សីហា ឆ្នាំ១៩៦៣ (បច្ចុប្បន្នមានវ័យ ៥៧ឆ្នាំ)

លោក Varadaraju Sundramoorthy (សញ្ជាតិសិង្ហបុរី) គ្រូបង្វឹកនៃក្រុមជម្រើសជាតិឡាវ – កើត០៦ តុលា ឆ្នាំ១៩៦៥ (បច្ចុប្បន្នមានវ័យ ៥៤ឆ្នាំ)

លោក Tan Cheng Hoe (សញ្ជាតិម៉ាឡេស៊ី) គ្រូបង្វឹកនៃក្រុមជម្រើសជាតិម៉ាឡេស៊ី – កើត២០ ឧសភា ឆ្នាំ១៩៦៨ (បច្ចុប្បន្នមានវ័យ ៥២ឆ្នាំ)

លោក Scott Cooper (សញ្ជាតិអង់គ្លេស-អៀរឡង់) គ្រូបង្វឹកនៃក្រុមជម្រើសជាតិហ្វីលីពីន – កើត១៦ មិថុនា ឆ្នាំ១៩៧០ (បច្ចុប្បន្នមានវ័យ ៥០ឆ្នាំ)

លោក Antoine Hey (សញ្ជាតិអាល្លឺម៉ង់) គ្រូបង្វឹកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា –  កើត១៩ កញ្ញា ឆ្នាំ១៩៧០ (បច្ចុប្បន្នមានវ័យ ៥០ឆ្នាំ)

លោក Shin Tae-yong (សញ្ជាតិកូរ៉េខាងត្បូង) គ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី – កើត១១ តុលា ឆ្នាំ១៩៧០ (បច្ចុប្បន្នមានវ័យ ៥០ឆ្នាំ)

លោក  Tatsuma Yoshida (សញ្ជាតិជប៉ុន) គ្រូបង្វឹកនៃក្រុមជម្រើសជាតិសិង្ហបុរី – កើត០៩ មិថុនា ឆ្នាំ១៩៧៤ (បច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ)

សូមបញ្ជាក់ថា ការស្រង់អាយុរបស់គ្រូបង្វឹកទាំង ១២រូប គឺគិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់