ភ្នំពេញក្រោនបង្កើតឱ្យមានការប្រកួតហ្វូតសាលអបអរថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ

នូ មករា May 3, 2016


ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជាដែលនឹងត្រូវប្រារព្ធធ្វើនាសប្តាហ៍ខាងមុខនេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំឱ្យមានការប្រកួតបាល់ទាត់ហ្វូតសាលមួយដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី១៣ ខែឧសភាខាងមុខនេះនៅលើទីលានស្មៅសិប្បនិមិត្តថ្មីដែលទើបតែត្រូវបានកសាងរួចរាល់ជាស្ថាពរកាលពីពេលថ្មីៗនេះ និងស្ថិតនៅក្នុងបរិវេណនៃកីឡដ្ឋាន RSN តែម្តង។

ការប្រកួតនេះអនុញ្ញាត្តឲ្យក្រុមទាំងអស់មានសមាជិក ៦ រូប និងមានសមាជិកបម្រុង ៣ រូបផ្សេងទៀតដោយអាចចុះឈ្មោះបានតាមរយៈការផ្ញើរ email ទៅកាន់ [email protected] ចាប់ពីថ្ងៃនេះរហូតដល់កណ្តាលអាធ្រាត្រយប់ថ្ងៃច័ន្ទ ទី៩ ខែឧសភា យ៉ាងយូរបំផុត។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ៨ ព្រឹកថ្ងៃសុក្រ ទី១៣ ដោយការចាប់ពូលនឹងត្រូវប្រកាសតាមរយៈ  Facebook៕

13103408_1251981248162730_6273710903367951352_n

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត