លីគកំពូលកម្ពុជា សប្ដាហ៍នេះមានតែ ១គូ ប្រកួតនៅពាក់កណ្ដាលសប្ដាហ៍

មាស សុផាណារ៉ុង March 30, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍នេះ មានការប្រកួតចំនួន ១ប្រកួត ធ្វើឡើងនៅពាក់កណ្ដាលសប្ដាហ៍នេះ ដែលជាការប្រកួតសប្ដាហ៍ទី៤ (ការប្រកួតបង្រ្គប់សប្ដាហ៍) របស់ក្រុមដែលធ្លាប់ត្រូវបានពន្យាពេលដោយសារវិបត្តិជំងឹកូវីដ-១៩។

ការប្រកួតបង្រ្គប់សប្ដាហ៍នោះគឺការប្រកួតរវាង អង្គរថាយហ្គឺរ ជាមួយ កងយោធពលខេមរភូមិន្ទ ដែលដើមឡើយត្រូវធ្វើការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ដោយនឹងលើកមកប្រកួតនៅថ្ងៃទី០១​ ខែមេសា ឆ្នាំ២០២១ នាកីឡដ្ឋានអេសអយូ វេលាម៉ោង ១៥៖៣០នាទីរសៀល។

បន្ទាប់មកទៀតនឹងមានការប្រកួតសប្ដាហ៍ទី៦ នោដើមសប្ដាហ៍តែម្ដងពោលគឺនៅថ្ងៃច័ន្ទ ទី០៥ ខែមេសា ការប្រកួតរវាង សូលទីឡូ ជាមួយ កងយោធពលខេមរភូមិន្ទ ទើបនៅថ្ងៃបន្ទាប់ អង្គារ៍ ទី០៦ ខែមេសា មាន ៣គូបន្ថែម និងថ្ងៃពុធ ទី០៧ មាន ២គូទៀត

តារាងមានដូចខាងក្រោម៖

គួរបញ្ជាក់ថា បច្ចុប្បន្នលីគកំពូលកម្ពុជា ប្រកួតបាន ៤សប្ដាហ៍រួចមកហើយ ប៉ុន្តែក៏មានក្រុមខ្លះទើបប្រកួតបាន ១ដង និងច្រើនបំផុត ៣ដង ដោយសារមានការពន្យាពេលប្រកួតជាច្រើនលើកច្រើនសារ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ហើយគេអាចមើលតារាងចំណាត់ថ្នាក់បានដូចខាងក្រោម៖

 

រូបភាព៖ Metfone Cambodian League

មតិយោបល់