ពានសម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) សប្ដាហ៍ទី៦ លើកពេលប្រកួតដល់ទៅ ៧គូ

មាស សុផាណារ៉ុង March 30, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វគ្គថ្នាក់ខេត្ត សម្រាប់សប្ដាហ៍ទី៦ នៅថ្ងៃ៣០ និង៣១ ខែមីនា នេះ មានការប្រកួតតែមួយគូប៉ុណ្ណោះ ដ្បិតការប្រកួតជាច្រើនត្រូវបានលើពេល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ការប្រកួតតែមួយគូដែលប្រកួតនៅសប្ដាហ៍នេះ គឺជាជួបគ្នារវាង សសយក បាត់ដំបង ជាមួយ សូហ្វីយ៉ាប៉ៃលិន ខណៈ ៧ប្រកួតដេលលើកពេលភាគច្រើនគឺនៅខេត្តដែលកំពុងមានការរីករាលខ្លាំងជំងឺកូវីដ-១៩ ដូចជាព្រះសីហនុ, សៀមរាប, តាកែវ និងស្វាយរៀង ជាដើម។ លម្អិតនៅក្នុងតារាងខាងក្រោម៖

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តព្រៃវែង ក្រោយយកឈ្នះ ខេត្តត្បូងឃ្មុំ ១ទល់០ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់