លីគកំពូលកម្ពុជា ចុងសប្ដាហ៍នេះមាន ៣ប្រកួតសម្រាប់ទស្សនា និងលើកពេល ៣ប្រកួត

មាស សុផាណារ៉ុង March 26, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី៤ មានការប្រកួតចំនួន ៣ប្រកួត សម្រាប់ចុងសប្ដាហ៍នេះ បន្ទាប់ពីបន្តលើកការប្រកួត ចំនួន ៣ផ្សេងទៀតជាហូរហែរ ដោយសារវិបត្តិជំងឹកូវីដ-១៩។

កម្មវិធីប្រកួតសប្ដាហ៍ទី៤ ដែលមាន ៣ប្រកួតនោះ ក្នុងនោះមាន ១ប្រកួតថ្ងៃឡើងនៅថ្ងៃសោរ៍ និង ២ប្រកួតទៀតធ្វើឡើងនៅថ្ងៃអាទិត្យ ដែលមានដូចខាងក្រោម៖

ដោយឡែកក្រឡេកមកការប្រកួតដែលត្រូវលើកពេលរួមមាន អគ្គិសនីកម្ពុជា ជាមួយ វិសាខា និងអង្គរថាយហ្គឺរ ជាមួយ កងយោធពលខេមរភូមិន្ទ ដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា និងមួយគូទៀតនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា គឺ សូលទីឡូអង្គរ ជាមួយ បឹងកេត។

ចំពោះមូលហេតុនៃការលើកពេលជាក់ស្ដែងដូចជាការប្រកួតរវាងក្រុម អង្គរថាយហ្គឺរ ជាមួយ កងយោធពលខេមរភូមិន្ទ និងសូលទីឡូអង្គរ ជាមួយ បឹងកេត ដែលត្រូវធ្វើនៅខេត្តសៀមរាប ត្រូវបង្ខំចិត្តផ្អាកសិនដោយសារមានការផ្ទុះការរាលដាលនៅលើទឹកដីអង្គរមួយនេះ៕

មតិយោបល់