ឆ្ពោះទៅមុខហើយ! កីឡដ្ឋាន​កំពង់ស្ពឺ បញ្ចប់ការងារជើងតាង បាន១០០% នាថ្ងៃនេះ

មាស សុផាណារ៉ុង March 25, 2021


 

កំពង់ស្ពឺ៖ កីឡដ្ឋានកំពង់ស្ពឺ បានបោះជំហានគួរឱ្យកត់សម្គាល់ ពោលគឺនៅថ្ងៃទៅ២៥ ខែមីនា ឆ្នាំ២០២១នេះ ការងារបុកគ្រឹះបានបញ្ចប់១០០% ហើយបន្ទាប់ពីបានប្រារព្ធពិធីបួងសួងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ មកខណៈដែលគម្រោងទាំងមូលគ្រោងនឹងរួចរាល់ជាស្ថាពរក្នុងរយៈពេលសរុប ១៥ខែ។​

គួររំលឹកថា បានចាប់ផ្ដើមធ្វើពិធីក្រុងពាលី បញ្ចុះខណ្ឌសីមា បើកការដ្ឋានសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមទាំងតំណាងសណ្ឋាគារណាហ្គាវើលដ៍ ប៉ុន្តែគម្រោងនេះបានស្ថិតនៅក្នុងភាពយឺតយ៉ាវនៃការសាងសង់ដោយសារវិបត្តិជំងឺកូវីដ១៩។

យ៉ាងណាក៏ដោយ បើទោះគម្រោងនេះមានភាពរអាក់រអួលដោយអន្លើ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ ក្តីក៏ម្ចាស់ឧបត្ថម្ភព្រមទាំងថ្នាក់ដឹកនាំនៅតែបន្តពុះពាររហូតដល់ថ្ងៃនេះដើម្បីបង្កើតបានជាប្រយោជន៏រួមមួយសម្រាប់យុវជនផង ជាប្រយោជន៍ខេត្តផង និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើសកម្មភាពអភិវឌ្ឍន៍វិស័យកីឡាតែម្តង៕

មតិយោបល់