រំឭករឿងជូចត់ក្រោយឃើញអត្ថបទ “សៀមទាត់បាល់ចាញ់ខ្មែរ ៣-០ រួចសៀមដាល់ខ្មែរតែម្ដង!!”

មាស សុផាណារ៉ុង March 25, 2021


 

ភ្នំពេញ៖ ឯកសារព័ត៌មានជាភាសាខ្មែរមួយ ដែលធ្លាប់បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ដោយដាក់ចំណងជើងថា៖ “សៀមទាត់បាល់ចាញ់ខ្មែរ ៣-០ រួចសៀមដាល់ខ្មែរតែម្ដង!!”។

យ៉ាងណាមិញអតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា កាលពីទសវត្សរ៍៦០ និងទសវត្សរ៍៧០ លោកព្រឹទ្ធាចារ្យ ប៉ែន ផាត ក៏ធ្លាប់បានសើរើប្រវត្តិដ៏ជូរចត់មួយអំឡុងពេលលោកជួយក្រុមជម្រើសជាតិកម្ពុជាបំបាក់ក្រុមថៃ ៣-០ កាលពីឆ្នាំ១៩៧២។

ក្រោយពីបានឃើញអត្ថបទព័ត៌មានខាងលើ លោក ប៉ែន ផាត បានសរសេរថា៖ «ខ្ញុំនៅចាំបាន នៅឆ្នាំ ១៩៧២ កម្ពុជាប្រកួតនឹងថៃ ដើម្បីចូលទៅវគ្គ ១/៤ (មិនបញ្ជាក់ពានឈ្មោះអ្វី) ខ្មែរបានឈ្នះ ៣-០ ។ ដល់ពេលចប់ការប្រកួតយើងដើរទៅចាប់ដៃ គ្នានឹងគ្នាស្វាគមន៍ ស្រាប់ថៃបានវាយយើងមុន! ហើយក៏ទៅជាសង្រ្គាមនៅ Terrain ball Indonesia តែម្ដងទៅ! ខ្ញុំឯងក៏ត្រូវរបួសដែរ!» ។

នេះគឺជារឿងជូរចត់មួយ តែក៏ជាអនុស្សាវរីយ៍មួយ សម្រាប់អតីតកីឡាកររួមជំនាន់ ដើម្បីបង្កើនការនឹករឭកគ្នា ក៏ដូចជាធ្វើឲ្យកីឡាករជំនាន់ក្រោយ បានដឹងប្រវត្តិខ្លាំងរបស់បាល់ទាត់ខ្មែរផងដែរ៕

មតិយោបល់