កីឡាករ និងកីឡដ្ឋានរបស់ក្លិបវិសាខា រួចរាល់សម្រាប់ការប្រកួតវិញ ក្រោយពុំមានពាក់ព័ន្ធជំងឺកូវីដ-១៩

មាស សុផាណារ៉ុង March 23, 2021


 

ភ្នំពេញ៖ កីឡាករនៃក្លិបវិសាខា និងកីឡដ្ឋានរបស់ខ្លួន (ព្រីសន៍) នឹងរួចរាល់សម្រាប់ការប្រកួតឡើងវិញហើយ ក្រោយរកឃើញថាពុំមានពាក់ព័ន្ធនឹងករណីណាមួយនៃជំងឺកូវីដ-១៩ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃរួចមក។

តាមការប្រកាសរបស់ក្លិប នៅថ្ងៃទី២១ ខែមិនា ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករ សរុប ១៦៦នាក់ បានធ្វើតេស្តរកជំងឺកូវីដ-១៩ លើកទី២ ហើយទទួលលទ្ធផលអវិជ្ជមានទាំងអស់។

ដូច្នេះបានសេចក្ដីថា ចាប់ពីសប្ដាហ៍ក្រោយតទៅទាំងកីឡាករ និងទីតាំង (កីឡដ្ឋានព្រីសន៍) នឹងត្រលប់មកប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា​ វិញបានហើយបន្ទាប់ពីខកខានអស់​ ២សប្ដាហ៍រួចមក។

មតិយោបល់