លីគកំពូលកម្ពុជា នៅសល់តែ ១ប្រកួតពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីបន្តលើកការប្រកួតជាហូរហែរ

មាស សុផាណារ៉ុង March 22, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី៣ នៅសល់តែ ១ប្រកួតប៉ុណ្ណោះ សម្រាប់ពាក់កណ្ដាលសប្ដាហ៍នេះ បន្ទាប់ពីបន្តលើកការប្រកួតជាហូរហែរ ដោយសារកូវីដ-១៩។

ដើមឡើយការប្រកួតសប្ដាហ៍ទី៣ គឺគ្រោងធ្វើនៅពាក់កណ្ដាលសប្ដាហ៍ថ្ងៃអង្គារ៍ ទី២៣ និងពុធ ទី២៤ ដែលមានដូចខាងក្រោម៖

ប៉ុន្តែក្រោយមកដោយយោងលើស្ថានភាពជំងឺកូវីដ-១៩ កាន់តែរីករាលដាល ប្រកួតដំបូងដែលលើកពេលនោះគឺ អគ្កិសនីកម្ពុជា ជាមួយ ណាហ្គាវើលដ៍ ដោយសារកីឡដ្ឋានអគ្គិសនីកម្ពុជា ត្រូវប្រើប្រាស់សម្រាប់ចាក់វ៉ាកសាំង បន្ទាប់មកការប្រកួតរវាង វិសាខា ជាមួយ ព្រះខ័នរាជស្វាយរៀង ដោយសារកីឡាករវិសាខា ដែលជាប់ធ្វើចត្តាឡីស័ក ត្រូវធ្វើតេស្តជាលើកទី២។

បន្ទាប់មកទៀតការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ ព្រៃវែង ក៏បន្តលើកដោយសារកីឡាកររបស់ព្រៃវែង មានជាប់ពាក់ព័ន្ធករណីនៅទីតាំងមួយក្នុងខេត្តព្រៃវែង និងចុងក្រោយការប្រកួតនៅខេត្តសៀមរាប សូលទីឡូអង្គរ ជាមួយ គីរីវង់សុខសែនជ័យ និងអង្គរថាយហ្គឺរ ជាមួយ បឹងកេត ក៏ត្រូវលើកពេលដូចគ្នា ដោយសារមានការផ្ទុះការរាលដាលក្នុងខេត្តសៀមរាប នាប៉ុន្មានថ្ងៃនេះ។

ដូច្នេះការប្រកួតដែលនៅសល់ គឺការប្រកួតរវាង អាស៊ីអឺរ៉ុបយូណាយធីត ជាមួយ កងយោធពលខេមរភូមិន្ទ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន អេ អ៊ី យូ ស្បតផាក។

មតិយោបល់