ភ្នំពេញក្រោន សហការជាមួយអង្គការផ្កាយសមុទ្រ ផលិតម៉ាស់ គោលដៅរួមចំណែកសម្រាលការលំបាកផ្នែកជីវភាពរបស់ក្រុមស្ត្រីក្រីក្រ

មាស សុផាណារ៉ុង March 19, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន សហការជាមួយអង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF Cambodia) ផលិតម៉ាស់ ដែលបានធ្វើឡើងក្នុងគោលដៅរួមចំណែកសម្រាលការលំបាកផ្នែកជីវភាពរបស់ក្រុមស្ត្រីក្រីក្រដែលកំពុងស្វែងរកប្រាក់ចំណូលតាមរយៈការងារកាត់ដេរនៅមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន។

តាមការបញ្ជាក់ដោយ លោក លី ហៀង អគ្គលេខាធិការក្លិប បានឲ្យដឹងថា ការធ្វើបែបនេះ គឺដើម្បីរួមចំណែកដល់សង្គម តាមរយៈកម្មវិធីប្រកបដោយនិរន្តរភាព (sustainable programs) តាមរយៈការសហការ ជាមួយអង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន ផលិតម៉ាស់ ដើម្បីអ្នកគាំទ្របាល់ទាត់ ជាពិសេសអ្នកគាំទ្រក្លិបភ្នំពេញក្រោន និងចំពេលដែលវិបត្តិកូវីដ-១៩ កំពុងតែរាតត្បាតជាសាកល បូករួមទាំងកម្ពុជា ផងដែរ។

អគ្គលេខាធិការក្លិបដដែលរូបនេះ សង្គត់ធ្ងន់ទៀតថា ម៉ាស់ គឺផលិតដោយផ្ទាល់ដៃ ដោយអង្គការផ្កាយសមុទ្រ ជាអង្គការដែលផ្ដល់ការអប់រំដល់កុមារកម្ពុជា ខណៈរាល់ការផលិតទាំងអស់ គឺផលិតដោយអាណាព្យាបាលរបស់កុមារដែលក្រីក្រទាំងអស់។

សូមអញ្ជើទស្សនាវិដេអូលម្អិតខាងក្រោម៖

មតិយោបល់