លីគកំពូលកម្ពុជា កែប្រែតារាងកម្មវិធីប្រកួតខ្លះៗ ដោយសារវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង March 17, 2021


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១ បានដំណើរការប្រកួតរដូវកាលថ្មីកាលពីដើមខែមីនា ជាមួយនឹងសមាសភាពក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក និងអំឡុងងវិបត្តិកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា ជាថ្មី។

ការណ៍នេះបានធ្វើឲ្យការប្រកួតមួយចំនួនរបស់លីគកំពូលកម្ពុជា បានធ្វើការកែសម្រួល និងលើកពេល ហើយសម្រេចចេញការកែប្រែតារាងកម្មវិធីប្រកួតខ្លះៗផងដែរ យ៉ាងណាការកែប្រែនេះមិនមានអ្វីប៉ះពាល់ធំនោះឡើយ ពោលគឺចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៥៦ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ដដែល។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង ជាភាសាអង់គ្លេស ស្មើនឹង២៦សប្ដាហ៍៖

 

 

សម្រាប់ការប្រកួតដែលចំណាយពេលរហូតដល់ ២៦សប្ដាហ៍ ក្រុមដែលមានពិន្ទុលើគេនឹងលើកពានរង្វាន់លីគកំពូលកម្ពុជា ផ្ទាល់តែម្ដង ដោយពុំមានការប្រកួត (Play-off) ឡើយ៕

 

រូបភាព៖ លីគកំពូលកម្ពុជា – Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់