ភ្នំពេញក្រោនសូត្រមន្តលើករាសីឆ្នាំថ្មីដល់កីឡាករ និងបុគ្គលិកក្នុងក្លឹប

នូ មករា April 27, 2016


ខណៈដែលកីឡាករ គ្រូបង្វឹក ក៏ដូចជាបុគ្គលិកក្នុងក្លឹបបានវិលត្រលប់ដើម្បីមកធ្វើការហ្វឹកហាត់ក៏ដូចជាបំពេញការងារក្រោយពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់កាលពីពេលថ្មីៗនេះរួចមក នៅរសៀលថ្ងៃទី២៧ ខែមេសានេះ ថ្នាក់ដឹកនាំរបស់ក្លឹបភ្នំពេញក្រោនបានរៀបចំធ្វើពិធីសូត្រមន្តលើករាសីឆ្នាំថ្មីដល់គ្រូបង្វឹក កីឡាករ ក៏ដូចជាបុគ្គលិលទាំងអស់ដើម្បីទទួលបានសិរីសួស្តី និងជ័យជម្នះនៅក្នុងឆ្នាំថ្មីនេះ។ នៅក្នុងពីធីនេះដែរក៏មានការចូលរួមពីសំណាក់លោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបរួមជាមួយនិងក្រុមគ្រួសាររបស់លោកផងដែរ។ បន្ទាប់ពីការសូត្រមន្តតាមបែបព្រះពុទ្ធសាសនាក្រោមការដឹកនាំរបស់សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងព្រះថេរៈដទៃទៀតបានបញ្ចប់ ក្រុមកីឡាកររបស់ក្លឹបមួយនេះបាននាំគ្នាស្រោចទឹករំដោះគ្រោះចង្រៃផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមកនេះក្លឹបបាល់ទាត់ Leicester City ដែលកំពុងតែឡើងជើងខ្លាំងនៅក្នុងលីកកំពូលលរបស់អង់គ្លេសថែមទាំងគ្រោងនឹងលើកពាន Premier League ប្រសិនបើពួកគេអាចយកឈ្នះលើក្លឹប Manchester United នៅក្នុងការប្រកួតនាសប្តាហ៍នេះ ក៏ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីម្ចាស់ក្លឹបដែលជាជនជាតិថៃបានរៀបចំឲ្យមានការសូត្រមន្តលើករាសី និងរំដោះគ្រោះចង្រៃដែលប្រការនេះបានក្លាយជាការរួមចំណែកក្នុងការលើកទឹកចិត្តដល់កីឡាករផងដែរ ខណៈដែលក្លឹបនេះធ្លាប់តែស្ថិតនៅលំដាប់បាតតារាងប៉ុណ្ណោះនៅរដូវកាលមុនៗ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា ការរៀបចំពិធីនេះគឺប្រារព្ធទៅតាមប្រពៃណីខ្មែរ ក៏ដូចជាតាមជំនឿនៃព្រះពុទ្ធសាសនាដើម្បីទទួលបានសិរីសួស្តីនៅក្នុងឆ្នាំថ្មីដូចដែលក្លឹបធ្លាប់បានធ្វើនាឆ្នាំកន្លងមកប៉ុណ្ណោះ ដោយនេះអាចជាការរួមចំណែកពង្រឹងផ្លូវចិត្តក្នុងពេលប្រកួត ប៉ុន្តែវាត្រូវតែទាមទារជាចំបាច់នូវការហ្វឹកហាត់ជាប្រចាំរួមទាំងការរៀបចំយុទ្ធសាស្ត្រប្រកួតឲ្យបានត្រឹមត្រូវទើបអាចដណ្តើមជ័យជម្នះលើគូបដិបក្ខបាន៕

_MG_3739

_MG_3797

_MG_3754

_MG_3753

_MG_3698

_MG_3696

_MG_3712

_MG_3775

_MG_3795

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត