ពានសម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) មាន ១ប្រកួតនៅថ្ងៃនេះ ខណៈប្រកួតជាច្រើនត្រូវបានលើកពេល

មាស សុផាណារ៉ុង March 16, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វគ្គថ្នាក់ខេត្ត នៅថ្ងៃ១៦ ខែមិនា នេះ មានការប្រកួតតែមួយគូប៉ុណ្ណោះ ដ្បិតការប្រកួតជាច្រើនត្រូវបានលើពេល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ការប្រកួតតែមួយគូគត់នៅថ្ងៃនេះ គឺជាជួបគ្នារវាង កំពង់ធំ ជាមួយ សៀមរាបអែហ្វស៊ី ដែលជាក្រុមស្ថិតនៅពូល គ។ លម្អិតនៅក្នុងតារាងខាងក្រោម៖

ដោយឡែកការប្រកួតដែលលើកពេលនៅថ្ងៃនេះ រួមមាន កំពង់ឆ្នាំង ជាមួយ កំពង់ស្ពឺ (ពូល ក), បន្ទាយមានជ័យ ជាមួយ ពោធិ៍សាត់ (ពូល ខ), កោះកុង ជាមួយ ព្រះសីហនុ (ពូល ង)​ និង ត្បូងឃ្មុំ ជាមួយ ព្រះវិហារ (ពូល ច)។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តព្រៃវែង ក្រោយយកឈ្នះ ខេត្តត្បូងឃ្មុំ ១ទល់០ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់