បភ្នំពេញក្រោនបានចុះទៅសួរសុខទុកអង្គការ Krousar Thmey HQ នៅភ្នំពេញថ្មី
នូ មករា April 26, 2016
ក្លឹបភ្នំពេញក្រោនបានចុះទៅសួរសុខទុក Krousar Thmey HQ នៅភ្នំពេញថ្មីដើម្បីស្វែងយល់បន្ថែមពីអង្គការនោះ មុននឹងក្មេងៗរបស់ពួកគេនឹងមកកីឡដ្ឋាន RSN Stadium ក្នុងការប្រកួតជាមួយក្លឹបបឹងកេតនៅថ្ងៃសៅរ៍នេះ។ ការគាំទ្រក្មេង ២៦០០នាក់នៅប្រទេសកម្ពុជា Krousar Thmey បានជួយដល់ក្មេងដែលថ្លង់ និងពិការភ្នែក ឲ្យមានឱកាសស្មើគ្នានៅក្នុងសង្គមតាមរយៈការបង្រៀន នឹងសិល្បៈជាដើម។ យើងបានឃើញដំបូងគេនោះគឹការរៀនអក្សររបស់ប្អូនពិការភ្នែក និងភាសារជាកាយវិការ យើហក្លឹបភ្នំពេញក្រោន រីករាយនឹងជួយគាំទ្រពួគេ។ យើងនឹងណែនាំ Krousar Thmey មុនការប្រកួតនៅថ្ងៃសៅរ៍។ កីឡាករទាំងអស់មានលេងល្បែងមួយចំនួនមុននឹងត្រលប់មកកីឡដ្ឋាន RSN ដើម្បីហ្វឹកហាត់។
រូបភាព៖ Krousar Thmey