ពានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្រុមចំនួន ៣ បានអស់ឱកាសឡើងវគ្គបន្ត

មាស សុផាណារ៉ុង March 11, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វគ្គថ្នាក់ខេត្ត ដែលចាប់ផ្ដើមពីថ្ងៃ១៦ ខែកុម្ភៈ ដោយមានក្រុមទាំងអស់ចំនួន ២១ចូលរួម ពេលនេះបានរកឃើញ ៣ក្រុមអស់ឱកាសឡើងវគ្គបន្តហើយក្រោយប្រកួតទើបបាន ៤សប្ដាហ៍រួចមក។

វគ្គថ្នាក់ខេត្ត ឆ្នាំ២០២១ នឹងមានក្រុមចំនួន ២១ចូលរួមប្រកួត មកពីស្ទើរគ្រប់រាជធានី-ខេត្ត ពោលគឺអវត្តមានតែ ៣ខេត្តប៉ុណ្ណោះ មាន ខេត្តមណ្ឌលគីរី, ក្រចេះ និងស្ទឹងត្រែង ខណៈរាជធានី-ខេត្ត ដទៃទៀតសុទ្ធតែចូលរួម​មាន មានការបែងចែកពូល ជា ៦ពូល (ពូល ​ក ដល់ពូល ច) ហើយក្នុង ១ពូលមាន ៤ក្រុម ឬ ៣ក្រុម ខណៈមកទល់នេះ ៣ក្រុមបានអស់ឱកាសមុនគេនោះគឺ ខេត្តតាកែវ, ខេត្តពោធិសាត់ និងខេត្តព្រះវិហារ ក្រោយប្រកួតក្នុងពូលរៀងៗខ្លួនរងបរាជ័យទាំងអស់ ហើយត្រូវបានក្រុមដទៃទៀតដែលរួមពូលជាមួយដាច់ពិន្ទុឆ្ងាយ។

តារាងចំណាត់ថ្នាក់ដូចខាងក្រោម៖

ការប្រកួតនឹងធ្វើឡើងចំនួន ២ជើង (ក្រៅដី និងក្នុងដី) ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលនីមួយៗ បូករួមជាមួយក្រុមលេខ៣ ល្អជាងគេចំនួន ៤ក្រុម នឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់មកបន្តជម្រុះវគ្គ ៨ក្រុមចុងក្រោយ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ហើយមានតែ ៣ក្រុមប៉ុណ្ណោះ ពីលេខ១ ដល់លេខ៣ ដែលបានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ត្រូវទៅប្រកួតជាមួយក្រុមនៅលីគកំពូលកម្ពុជា។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តព្រៃវែង ក្រោយយកឈ្នះ ខេត្តត្បូងឃ្មុំ ១ទល់០ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់