លីគកំពូលកម្ពុជា រដូវកាល២០២១ គ្រូបង្វឹកបរទេសមានចំនួនច្រើនជាងគ្រូបង្វឹកជនជាតិខ្មែរ

មាស សុផាណារ៉ុង March 1, 2021


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១ នឹងដំណើរការប្រកួតរដូវកាលថ្មីហើយ នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ គ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែង ដោយក្នុងនោះមានគ្រូសញ្ជាតិកម្ពុជា ៦រូប និងបរទេស ៧រូប កំពុងដឹកនាំក្លិបទាំង ១៣នេះ។

ជាមួយនឹងគ្រូបង្វឹកសញ្ជាតិកម្ពុជា ៦រូប គ្រូបង្វឹកបរទេស ៧រូបវិញរួមមានសញ្ជាតិថៃ, អង់គ្លេស, អេស៉្បាញ, អៀរឡង់, អ៊ុយក្រែន និងអៀរឡង់ខាងជើង ដែលសុទ្ធសឹងជាគ្រូធ្លាប់មានបទពិសោធន៍ជោគជាំ ក៏ដូចជាថ្មីក្នុងលីគផងដែរ។

  • ជាដំបូងសូមធ្វើការបង្ហាញគ្រូបង្វឹកសញ្ជាតិកម្ពុជា ទាំង៦រូប៖

លោក សុក វាសនា គ្រូបង្វឹនៃក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត

លោក គឹម ភក្ដី គ្រូបង្វឹកនៃក្លិបបាល់ទាត់បឹងកេត

លោក មាស សំអឿន គ្រូបង្វឹកនៃក្លិបបាល់ទាត់អគ្គិសនីកម្ពុជា

លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លិបបាល់ទាត់ណាហ្គាវើលដ៍

លោក ហោ សុខហេង គ្រូបង្វឹកនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព)

លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកនៃក្លិបបាល់ទាត់នគរបាលជាតិ

  • គ្រូបង្វឹកសញ្ជាតិបរទេស ទាំង៧រូប៖

លោក Oriol Mahedano សញ្ជាតិអេស៉្បាញ គ្រូបង្វឹកនៃក្លិបបាល់ទាត់អង្គរថាយហ្គឺរ

លោក Ekapob Potisai សញ្ជាតិថៃ គ្រូបង្វឹកនៃក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ

លោក Oleg Starynskyi សញ្ជាតិអ៊ុយក្រែន គ្រូបង្វឹកនៃក្លិបបាល់ទាត់ភ្នំពេញក្រោន

លោក Conor Nestor សញ្ជាតិអៀរឡង់ គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង

លោក Thongchai Rungreangles សញ្ជាតិថៃ គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រៃវែង

លោក Darren Pomroy សញ្ជាតិអង់គ្លេស គ្រូបង្វឹកនៃក្លិបបាល់ទាត់សូលទីឡូអង្គរ

លោក Colum Curtis សញ្ជាតិអៀរឡង់ខាងជើង គ្រូបង្វឹកនៃក្លិបបាល់ទាត់វិសាខា

ចំពោះលក្ខខណ្ឌដើម្បីអាចដឹកនាំក្រុមនៅលីគកំពូលកម្ពុជាបាន គ្រូបង្វឹកត្រូវមានលក្ខខណ្ឌអប្បបរមាតម្រូវ នៃកម្រិតអប់រំសម្រាប់គ្រូបង្វឹក និងជំនួយការគ្រូបង្វឹក គឺ៖

  • អាជ្ញាប័ណ្ណ ប្រភេទ «B» សម្រាប់គ្រូបង្វឹក ដាច់ខាត
  • អាជ្ញាប័ណ្ណ ប្រភេទ «C» សម្រាប់ជំនួយការគ្រូបង្វឹក ដាច់ខាត

សូម​បញ្ជាក់​ថា​ សម្រាប់កាលបរិច្ឆេទនៃការប្រកួតលីគកំពូលរដូវកាល២០២១ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា តទៅ ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៥៩ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់