កម្មវិធីប្រកួតផ្លូវការពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១

មាស សុផាណារ៉ុង February 27, 2021


 

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១ នឹងដំណើរការប្រកួតរដូវកាលថ្មីនៅដើមខែមីនា ខាងមុខ ជាមួយនឹងសមាសភាពក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក។

បើគ្មានអ្វីប្រែប្រួល ពានរង្វាន់ដែលរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅជាភាសាអង់គ្លេស ( CNCC ) មួយនេះគឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា សប្ដាហ៍ក្រោយ ដោយចំណាយពេលប្រកួត ២៦សប្ដាហ៍ ស្មើនឹង ១៥៦ប្រកួត ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ខណៈកម្មវិធីប្រកួតក៏ត្រូវបានបង្ហាញទាំងស្រុងផងដែរ សម្រាប់ជាព័ត៌មានក្នុងការតាមដានជាប្រចាំសប្ដាហ៍។

ចំពោះការផ្សាយផ្ទាល់វិញ គឺនឹងមាននៅលើស្ថានីយទូរទស្សន៍ BTV News, ទំព័រហ្វេសប៊ុកផ្លូវការ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា, ទំព័រហ្វេសប៊ុកផ្លូវការ សារព័ត៌មានកម្ពុជាថ្មី, ទូរទស្សន៍ជាតិកម្ពុជា (ទទក) និង ទំព័រហ្វេសប៊ុកផ្លូវការ AMS Sport (ការជ្រើសរើសការផ្សាយជាជម្រើសរបស់ភ្នាក់ងារទាំង ៥ខាងលើ)។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង ជាភាសាអង់គ្លេស ស្មើនឹង២៦សប្ដាហ៍៖

 

 

សម្រាប់ការប្រកួតដែលចំណាយពេលរហូតដល់ ២៦សប្ដាហ៍ ក្រុមដែលមានពិន្ទុលើគេនឹងលើកពានរង្វាន់លីគកំពូលកម្ពុជា ផ្ទាល់តែម្ដង ដោយពុំមានការប្រកួត (Play-off) ឡើយ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់