ពានរង្វាន់ជើងឯកបាល់ទាត់ក្នុងសាល ឆ្នាំ២០២០ ឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ

មាស សុផាណារ៉ុង February 15, 2021


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតជើងឯកបាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ២០២០ (Tiger Futsal Cup 2020) ជិតសម្រេចឈានទៅរកឃើញក្រុមជើងឯកហើយ ដោយនៅខ្វះ ១សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយចំណាយពេលប្រកួតដល់ទៅជាង ៣ខែ។

សម្រាប់ឆ្នាំ២០២០ នេះ មានក្រុមចំនួន ២៥ចូលរួមប្រកួតប្រជែង ដោយមានការបែងចែកជា ៥ពូល ក្នុងមួយពូលមាន ៥ក្រុម បានចាប់ផ្ដើមពីថ្ងៃទី០៧ ខែវិច្ឆកា ហើយគម្រោងបញ្ចប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅកម្ពុជា នាអំឡុងដើមខែ និងចុងខែវិច្ឆិកា ព្រឹត្តិការណ៍ដដែលនេះក៏សម្រេចលើកពេល ២លើក និងទើបតែសម្រេចមកប្រកួតឡើងវិញកាលពីពាក់កណ្ដាលខែមករា។

ជាលទ្ធផលឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងវគ្គជម្រុះក្នុងពូល គេបានរកឃើញក្រុមចំនួន ៨ឡើងវគ្គ ៨ក្រុមចុងក្រោយ ពីក្រុមឈរលេខ១ នៃពូលទាំង៥ និងក្រុមលេខ២ ល្អជាងគេចំនួន ៣ក្រុម ដូចខាងក្រោម៖

ក្រោយរកឃើញក្រុមទាំង ៨ខាងលើ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយក៏បានចាប់ផ្ដើមកាលពីថ្ងៃទី០៧ ខែកុម្ភៈ ជាមួយនឹងលទ្ធផល​ដូចខាងក្រោម៖

៤ក្រុមដែលឈ្នះខាងលើ ក៏បន្តការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយឈានទៅរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រដូចខាងក្រោម៖

ដូច្នេះ ក្រុមមហាហង្សអលស្តារ អែហ្វស៊ី នឹងត្រូវជួបជាមួយ ក្រុមឪម៉ាល់ អែហ្វស៊ី នៅចុងសប្ដាហ៍នេះ ដើម្បីរកក្រុមជើងឯក ប្រចាំឆ្នាំ២០២០៕

 

រូបភាព៖ Cambodia Futsal

មតិយោបល់