មណ្ឌលគីរី, ក្រចេះ និងស្ទឹងត្រែង អវត្តមានពីពានរង្វាន់សម្តចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១

មាស សុផាណារ៉ុង February 3, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ គ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែកុម្ភៈ នេះហើយ ដោយឆ្នាំនេះផងដែរក៏នឹងមានការប្រកួតដែលបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨, ២០១៩ និង២០២០ ដូចគ្នា ពោលគឺ វគ្គថ្នាក់ខេត្ត និងវគ្គថ្នាក់ជាតិ។

ដោយឡែកជាមួយនឹងការប្រកួតតាមទម្រង់ដដែលនេះ នៅវគ្គថ្នាក់ខេត្ត ឆ្នាំ២០២១ នឹងមានក្រុមចំនួន ២១ចូលរួមប្រកួត មកពីស្ទើរគ្រប់រាជធានី-ខេត្ត ពោលគឺអវត្តមានតែ ៣ខេត្តប៉ុណ្ណោះ មាន ខេត្តមណ្ឌលគីរី, ក្រចេះ និងស្ទឹងត្រែង ខណៈរាជធានី-ខេត្ត ដទៃទៀតសុទ្ធតែចូលរួម​មាន ដូចខាងក្រោម៖

បញ្ជាក់ថា ព្រៃវែង មិនចូលរួមការប្រកួតថ្នាក់ខេត្តទៀតនោះទេ ក្រោយបានឡើងទៅកាន់ក្របខណ្ឌលីគកំពូល ក្នុងនាមជើងឯកក្របខណ្ឌ លីគ២ ដូច្នេះពួកគេត្រូវរង់ចាំក្នុងនាមក្រុមថ្នាក់ជាតិ។

ការប្រកួតកក្នុងវគ្គថ្នាក់ខេត្តនេះផងដែរ គឺគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមទាំងអស់ចំនួន ២១ចូលរួម (ស្មើនឹង ២១ រាជធានី-ខេត្ត) ជាមួយនឹងការបែងចែកចេញជា ៦ពូល (ពូល ​ក ដល់ពូល ច) ហើយក្នុង ១ពូលមាន ៤ក្រុម ឬ ៣ក្រុម ដូចខាងក្រោម៖

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តព្រៃវែង ក្រោយយកឈ្នះ ខេត្តត្បូងឃ្មុំ ១ទល់០ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់