លីគទី២ កម្ពុជា ចំណាយថវិកា ជាង ៣៧លានរៀល នៅថ្ងៃបិទរដូវកាល២០២០

មាស សុផាណារ៉ុង February 1, 2021


 

ព្រៃវែង៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) បានបញ្ចប់ រដូវកាល២០២០ របស់ខ្លួនជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយក្លិបបាល់ទាត់ខេត្តព្រៃវែង បានក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះ ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ ដោយលទ្ធផល ៥ទល់២។

ជាមួយគ្នាផងដែរ ថវិកាប្រមាណ ៣៧លាន២សែនរៀល (ជិត ១ម៊ឺនដុល្លារអាមេរិក) ត្រូវបានប្រគល់ជូនក្រុមជ័យលាភីទាំងជាក្រុម និងឯកត្តជន ដែលមានដូចខាងក្រោម៖

អាជ្ញាកណ្តាលវគ្គផ្តាច់ព្រ័ត្រ (៣,២០០,០០០រៀល)
លោក ជី សាមឌី
លោក ឆន បញ្ញា
លោក ហែម ចិត្រា
លោក ឃួន វីរៈ

ពានរង្វាន់គ្រូបង្វឹកល្អ៖ លោក វី​ លីកា គ្រូបង្វឹកក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (២លានរៀល)

ពានរង្វាន់អ្នកចាំទីល្អ៖ កីឡាករ គឹម ចាន់វាសនា អ្នកចាំទីក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (២លានរៀល)

ពានរង្វាន់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ៖ កីឡាករ វុធ តុលា កីឡាករក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (២លានរៀល)

ពានរង្វាន់កីឡាករល្អជាងគេ៖ កីឡាករ ជឿន ណាចា កីឡាករក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម U-21 (២លានរៀល)

ពានរង្វាន់ Fair Play៖ អាយ អេស អាយ ដង្កោសែនជ័យ (២លានរៀល)

ពានរង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣៖ ក្រុមភ្នំពេញក្រោន U-21 (៤លានរៀល)

ពានរង្វាន់ក្រុមចំណាត់ថ្នាក់លេខ២៖ ក្រុមសមាគមកីឡាបាល់ទាត់ ខ.ភ.ម U-21 (៨លានរៀល)

ពានរង្វាន់ក្រុមជើងឯក៖ ក្រុមសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង (១២លានរៀល)

មតិយោបល់