ព្រៃវែង និង U-21 ទ័ព សុវត្ថិភាពសម្រាប់កោអី Top 4 ខណៈនៅ ៣ក្រុមទៀតកំពុងប្រជែង ២កៅអីចុងក្រោយ

មាស សុផាណារ៉ុង January 18, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ បានបញ្ចប់ការប្រកួតសប្ដាហ៍ទី៨ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ខណៈបានរកឃើញ ២ក្រុមទទួលបានឱកាសប្រជែងក្នុងវគ្គ ៤ក្រុមចុងក្រោយដោយសុវត្ថិភាព គ្រាដែល ៣ក្រុមទៀតកំពុងប្រជែងកៅអី ២ក្រុមចុងក្រោយ ជាផ្លុវការ។

ការប្រកួតដ៏ជក់ចិត្តចំនួន ៥គូ បានបញ្ចប់ទៅដោយលទ្ធផលឈ្នះ ចាញ់ និងទាំងស្មើ ជាពិសេសមានគ្រាប់បាល់ ២០គ្រាប់ កើតឡើង ដូចខាងក្រោម៖

លទ្ធផលនៅសប្ដាហ៍ទី៨ នេះ បានសម្រេចឲ្យរកឃើញ ៥ក្រុមដែលអស់ឱកាសប្រជែងកៅអីឡើងមកលីគកំពូលកម្ពុជា​ រដូវកាល២០២០១​ ផងដែរ ពោលគឺ ខេត្តកំពង់ស្ពឺ, ស្វាយរៀង, ឫទ្ធីសែន, កោះកុង និងសៀមរាប បន្ទាប់ពីត្រូវបានក្រុមចំណាត់ថ្នាក់លេខ៤ (ចំណាត់ថ្នាក់ត្រូវប្រកួតប្រជែងក្នុងវគ្គ ៤ក្រុមចុងក្រោយ) នាំមុខដាច់ដល់ទៅ ៥ពិន្ទុ ខណៈការប្រកួតនៅសល់តែ ១ប្រកួតទៀតនឹងបញ្ចប់។

ដោយឡែកគេក៏បានរកឃើញ ២ក្រុមដែលសុវត្ថិភាពសម្រាប់បន្តការប្រកួតវគ្គ ៤ក្រុមចុងក្រោយផងដែរ គឺខេត្តព្រៃវែង ជាមួយក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ ខណៈ ត្បូងឃ្មុំ, អាយអេសអាយ ដង្កោរសែនជ័យ រួមទាំង ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន នឹងត្រូវសម្រេចនៅប្រកួតចុងក្រោយ ត្បិតកំពុងមានពិន្ទុប្រដេញគ្នានៅឡើយ។

សូមបញ្ជាក់ជាថ្មីថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទីទី០៣ ខែតុលា ហើយប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ខាងមុខ។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក (ឬ រងជើងឯក) នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និងក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់