លីគទី២ កម្ពុជា នឹងអាចរកឃើញក្រុមអស់ឱកាសប្រជែង Top 4 ដទៃទៀតនៅរសៀលនេះ

មាស សុផាណារ៉ុង January 12, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងបន្តការប្រកួត សប្ដាហ៍ទី៧ របស់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ។

សប្ដាហ៍ដ៏គួរឲ្យចាប់អារម្មណ៍បានត្រលប់មកវិញបន្ទាប់ពីបានផ្អាកជាង ១ខែ ដោយសាររាតត្បាតជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅថ្មីៗនេះ ខណៈសប្ដាហ៍នេះផងដែរគេក៏នឹងអាចរកឃើញក្រុមអស់ឱកាសប្រជែង Top 4 ដទៃទៀតនៅរសៀលនេះ បន្ទាប់ពី ក្រុមខេត្តកំពង់ស្ពឺ ជាក្រុមអស់ឱកាសដំបូងតាំងពីសប្ដាហ៍ទី៦។

គូពិសេសថ្ងៃនេះ ក្រុមមិនដែលស្គាល់ពាក្យថាចាញ់ដូចគ្នា នឹងត្រូវប៉ះគ្នា ពោលគឺការប្រកួតរវាង U-21 ទ័ព នឹងតទល់ជាមួយ ខេត្តព្រៃវែង និងគូសំខាន់ៗជាច្រើនទៀតដូចខាងក្រោម៖

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០៣ ខែតុលា ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Cambodian League 2

មតិយោបល់