ក្រុមបាល់ទាត់បរទេសចូលរួមប្រកួតច្រើន ក្នុងពានរង្វាន់ ៧មករា តេជោសន្ដិភាព ឆ្នាំនេះ

មាស សុផាណារ៉ុង January 9, 2021


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ ដែលប្រកាសថានឹងចាប់ផ្ដើមដំណើរការប្រកួតនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹង បញ្ចប់នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ដោយសារសារ បញ្ហាកូវីដ-១៩ នោះ បានត្រលប់មកធ្វើជាពិធីបើកវិញ កាលពីថ្ងៃទី០៧ នៅកីឡដ្ឋានកងយោពលខេមរៈភូមិន្ទ (ស្ដាតចាស់) ខណៈដែលការប្រកួតនេះគ្រោងបញ្ចប់នាថ្ងៃទី២០ ខែ មករា ឆ្នាំ២០២១។

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល បានសម្ដែងការភ្ញាក់ផ្អើល និងមានមោទនភាពជាខ្លាំង ដែលមានវត្តមានក្រុមបរទេសចូលរួម ដូចជាក្រុមកីឡាកវ័យចាស់ចិន កូរ៉េ និងក្រុមចម្រុះជាតិសាសន៍ ១ក្រុមទៀត ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែមានអត្ថន័យ និងមានវិសាលភាពកាន់តែធំទូលាយ សម្រាប់ថ្ងៃចងចាំរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមចូលរួមទាំងអស់ សុទ្ធតែរីករាយ និងអបអរសាទរទិវាជ័យជម្នះ ៧មករា ផងដែរ ។

ជាមួយគ្នានេះដែរ នេះក៏ជាការចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀរគរនូវមន្ត្រីរាជការមកពីស្ថាប័នផ្សេងៗ រួមទាំងអតីតកីឡាករជើងចាស់កម្ពុជា និងកីឡាករបរទេស ចូលរួមលេងកីឡា ដើម្បីសាមគ្គីភាព មិត្តភាព សុខភាព ក្រោមម្លប់សន្ដិភាពផងដែរ។ ដូច្នេះក្នុងនាមស្ថាបនិកពានលោក បានប្ដេជ្ញានឹងរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ ហើយពង្រីកការចូលរួមកាន់តែធំថែមទៀត នាឆ្នាំក្រោយ ។

គួបញ្ជាក់ផងដែរថា ១០ក្រុមចូលរួមដែលចូលរួមប្រកួត គឺបែងចែកជា ២ពូល រួមមាន A គឺមានក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ, ក្រុម TN Kandal, ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពខេត្តរតនគិរី, ក្រុម CCCCFC និងក្រុម Seven Clean  រីឯពូល B មានក្រុម Khmer United, មហាហង្សវ័យចាស់, សម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព, ក្រុម CCMP FC និងក្រុម 7NG៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់