U-19 អ៊ូសបេគីស្ថាន ចូលជំរំហ្វឹកហាត់លើកទី៥ ក្រោយផ្អាកប្រមូលផ្ដុំរយៈពេលជិត ៣ខែ

មាស សុផាណារ៉ុង December 17, 2020


 

អ៊ូបេសគីស្ថាន៖ ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន អាយុក្រោម ១៩ឆ្នាំ កំពុងត្រៀមយ៉ាងសកម្មសម្រាប់ការប្រកួតជើងឯកយុវជនអាស៊ី ដែលនឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំក្រោយ នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីត្រលប់ចូលជុំរំហ្វឹកហាត់ ក្រោយផ្អាករយៈពេលយូរពេលទទួលដំណឹងថាពានរង្វាន់លើកការប្រកួត។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់អ៊ូសបេគីស្ថាន កោះហៅកីឡាករ ២៥រូបផងដែរ តាមរយៈកម្មវិធីហ្វឹកហាត់ ជំរុំហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិយុវជន ដែលដឹកនាំដោយ លោក Timur Kapadze នឹងត្រូវធ្វើនៅទីក្រុង Tashkent។

ក្រុមម្ចាស់ផ្ទះដែលមានមហិច្ឆតាឈ្នះជើងឯកពានរង្វាន់ដដែលនេះ បានហ្វឹកហាត់ ៤ដងរួចមកទាំងនៅក្នុងទឹកដីរបស់ខ្លួន និងនៅក្រៅប្រទេស ដើម្បីត្រៀមរៀបចំខ្លួនឲ្យបានល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ។

គិតចាប់តាំងពីពាក់កណ្ដាលខែមិថុនា មក ការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារយៈពេលខ្លីរបស់អ៊ូសបេគីស្ថាន បាន៤លើករួមមាន លើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា, លើកទី២ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០, លើកទី៣ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០ និងលើកទី៤ ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតពានរង្វាន់ (2020 AFC U-19 Championship) U-19 កម្ពុជា ស្ថិតនៅពូល A ជាមួយក្រុម U-19 អ៊ូបេគីស្ថាន (ម្ចាស់ផ្ទះ) ក្រុម U-19 ឥណ្ឌូនេស៊ី និងក្រុមចុងក្រោយ U-19 អ៊ីរ៉ង់ ហើយការប្រកួតគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៣ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់អ៊ូបេគីស្ថាន – Uzbekistan Football Association

មតិយោបល់