លីគកំពូលកម្ពុជា រដូវកាលថ្មី ចេញកាលបរិច្ឆេទបណ្ដោះអាសន្ន គ្រោងនឹងចាប់ផ្ដើមនៅដើមខែមីនា
មាស សុផាណារ៉ុង December 16, 2020
ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញសេចក្ដីប្រកាសជាផ្លូវការ អំពីការប្រកួតរដូវកាលថ្មីនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ពោលគឺនឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តទៅ។
ចំពោះការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន ២វគ្គនោះ វគ្គថ្នាក់ខេត្តនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា និងវគ្គថ្នាក់ជាតិ ចាប់ផ្ដើមពីថ្ងៃទី០៧ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
បញ្ជាក់ថា សេចក្ដីជូនដំណឹងនេះ គឺស្ថិតក្នុងការជូនដំណឹងជាបណ្ដោះអាសន្ន និងមិនទាន់ផ្លូវការនៅឡើយ។ នេះបើយោងតាមមន្ត្រីព័ត៌មាន គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបង្ហើបឲ្យដឹង៕