៥ក្លិបពាក់ព័ន្ធលីគកំពូលកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩

មាស សុផាណារ៉ុង December 9, 2020


 

ភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្លិបបាល់ទាត់ចំនួន៥ ដែលពាក់ព័ន្ធនឹងលីគកំពូលកម្ពុជា បានចូលរួមបរិច្ចាគជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានសរុប ១,០២៣,០០០ ដុល្លារ។

ក្លិបទាំង៥ ដែលបានចូលរួមបរិច្ចាគជាមួយរាជរដ្ឋាភិបាលរួមមាន ភ្នំពេញក្រោន, បឹងកេត, កងយោធពលខេមរភូមិន្ទ, វិសាខា​ និងព្រះខ័នរាជស្វាយរៀង ក្នុងភាគច្រើនគឺជាថវិកា របស់ក្លិបផ្ទាល់ និងក៏មានថវិកាផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំក្លិបផងដែរ។

ចាប់ផ្ដើមដំបូងគេ ក្លិបម្ចាស់ជើងឯកលីគកំពូលបឹងកេត បានប្រកាសបរិច្ចាគថវិកាក្លិបផ្ទាល់ ចំនួន ១ពាន់ដុល្លារ, ស្ថាបនិកក្លិបភ្នំពេញក្រោន ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១លានដុល្លារ, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសបរិច្ចាគថវិកាក្លិបផ្ទាល់ ចំនួន ២ពាន់ដុល្លារ, ក្លិបបាល់ទាត់វិសាខា បានប្រកាសបរិច្ចាគតាមរយៈថវិកាមូលនិធិក្លិបផ្ទាល់ ចំនួន ១ម៊ឺនដុល្លារ និងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបរិច្ចាគថវិកាក្លិបផ្ទាល់ ចំនួន ១ម៊ឺនដុល្លារ សរុបក្លិបពាក់ព័ន្ធលីគកំពូលកម្ពុជា ចូលរួមបរិច្ចាគបាន ១,០២៣,០០០ ដុល្លារអាមេរិក៕

មតិយោបល់