ក្លិបបឹងកេត បរិច្ចាគថវិកា ១ពាន់ដុល្លារអាមេរិក ជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩

មាស សុផាណារ៉ុង December 8, 2020


 

ភ្នំពេញ៖ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរក្លិបបាល់ទាត់បឹងកេត បានបរិច្ចាគថវិកាក្លិបផ្ទាល់ ចំនួន ១ពាន់ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ក្លិបបានប្រកាសថា៖

ក្លិបបាល់ទាត់បឹងកេត សូមចូលរួមបរិច្ចាគថវិកា ចំនួន មួយពាន់ដុល្លារសហរដ្ឋអាមេរិក ( $1,000 ) ជាមួយរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំង COVID-19 សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាយើង ក្នុងកាលៈទេសៈដ៏ចាំបាច់នេះ។

ពួកយើងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការគ្នាក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។

បេីបងប្អូនចង់ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ សូម​ផ្ញើ​ថវិកា​តាមរយៈ​គណនី​ ABA 001249176 ( Tep Sothy ) ដែល​ជា​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​តេជោ​ រង់ចាំ​ទទួល​។

សូមបន្តចូលរួមអនុវត្តន៌វិធានការអនាម័យ និងសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រទេសយើងជៀសឆ្ងាយពីជំងឺ COVID-19៕

មតិយោបល់