អង្គរថាយហ្គឺរ​ និងស្វាយរៀង សម្បូរកីឡាករចាកចេញជាងគេ ខណៈក្លិប ៣ពុំទាន់មានប្រកាសកីឡាករចាកចេញ

មាស សុផាណារ៉ុង December 4, 2020


 

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ពានរង្វាន់លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតជាងមួយខែមកហើយ ស្របពេលដែលចាប់តាំងពីបញ្ចប់មក មានក្លិបជាច្រើនក៏បាននឹងកំពុងចាប់ផ្ដើមចែកផ្លូវជាមួយកីឡាកររៀងខ្លួន ខណៈក្នុងនោះមានក្លិប២ កំពុងត្រូវបានគេមើលឃើញថាមានភាពមមាញឹកជាងគេក្នុងការបញ្ចេញកីឡាករ នោះគឺ ក្លិបអង្គរថាយហ្គឺរ​ និងក្លិបព្រះខ័នរាជស្វាយរៀង នេះបើនិយាយចំពោះតែការប្រកាសជាផ្លូវការដោយក្លិបផ្ទាល់នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប។

ក្លិបដែលប្រកាសចែកផ្លូវជាមួយកីឡាករច្រើនជាងគេ គិតត្រឹមពេលនេះ គឺ អង្គរថាយហ្គឺរ ដោយមានសមាជិក ១១នាក់បានចាកចេញរួចទៅហើយ ក្នុងនោះរួមមាន​កីឡាករ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​ហម បញ្ញា​លី អា​លី​ហ្វី​ន​សឹង ណា​រិ​ទ្ធិ​សំ ពៅ​, ឆុំ ភី​សា, Yudai Ogawa, Joichiro Sugiyama, តាំង សុភ័ក្ដ្រ​ពៅ ភា​រិ​ទ្ធ​ និងចុងក្រោយថ្មីៗនេះកីឡាករ Ose Takaki​។

ដោយឡែក ក្លិបព្រះខ័នរាជស្វាយរៀង ដែលមានកីឡាករចាកចេញច្រើនផងដែរនោះរួមមានសរុប ៩នាក់ ដូចជាកីឡាករ Thiago Santos, Pedro Agusto, ស៊ាន ភីសា, ខេង លីហៀង, Jonny Campbell, ឈិន ឈឿន​, នេន សុធា​រដ្ឋ​នុប តុលា​ និង​អ្នកចាំទី អោម ឧ​ត្ត​ម ដែល​ផ្ទេរ​ទៅ​ក្លិប​វិសាខា ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

ក្លិប ២ផ្សេងទៀតផងដែររវាង គីរីវង់សុខសែនជ័យ ជាមួយ នគរបាលជាតិ គឺមានកីឡាករ​ ៦រូបចាកចេញដូចគ្នា ជាក់ស្ដែង គីរីវង់សុខសែនជ័យ មានកីឡាករចាកចេញដូចជា គង់ រ៉ាហ្វាត, ឆិន ឈៃនុត និង ម៉ម វ៉ៃ (ត្រលប់ទៅក្លិបដើមភ្នំពេញក្រោន), ឡុង បុរាណ, អ៊ូច តូនី និង Barry Lelouma។ នគរបាលជាតិ ឯណោះវិញកីឡាករទាំង ៦រូបដែលចាកចេញរួមមាន Masaki Tomohiro, Degule Momoh, Orobosa Okaro, Okaro Matthew Osa, ជិន វណ្ណៈ និង ចាន់ សុភារម្យ។។

ចំពោះក្លិបវិសាខា និងក្លិបភ្នំពេញក្រោន វិញបានប្រកាសថាមានកីឡាករ ៥រូបចាកចេញដូចគ្នា រួមមាន កីឡាករ Filip Mihaljevic, សាន គឹមហេង, ម៉ាត់ សាក់រវី, ជា វណ្ណសាក់ និង គឹម ឆៃយ៉ា បានចាកចេញពីក្លិបវិសាខា ខណៈភ្នំពេញក្រោន មានកីឡាករ Paulo Victor, ឆិន ឈៃនុត, Ideguchi Masaaki, សុខ សុវណ្ណ និង Okereke Timothy បានចាកចេញដូចគ្នា។

អាស៊ីអ៊ឺរ៉ុបយូណាយធីត ជាមួយ សូលទីឡូអង្គរ វិញ មានកីឡាករ ៤រូបចាកចេញពីក្លិបដូចគ្នា ពោលគឺ អាស៊ីអ៊ឺរ៉ុបយូណាយធីត មានកីឡាករ Adekunjo Busayo, ពិន សារ៉ែន, Bisan George និង យិន សុធារ៉ា គ្រាដែលកីឡាករ Kenta Fujihara, Fumiya Kogure, Kota Motoyama និង Matheus Souza បានចាកចេញពីសូលទីឡូអង្គរ។

ក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រកាសពីការបាត់បង់កីឡាករតែមួយរូបគត់នោះគឺកីឡាករ ខែក ខេមរិន្ទ ប៉ុន្តែមិនមែនជាការចាកចេញឡើយ នោះគឺជាការសម្រេចចូលនិវត្តន៍ពីអាជីពបាល់ទាត់របស់កីឡាករខ្សែការពារកណ្ដាលរូបនេះ។

ចំពោះក្លិប ៣ផ្សេងទៀតដូចជា បឹងកេត, ណាហ្គាវើលដ៍ និងអគ្គិសនីកម្ពុជា គិតមកទល់ពេលនេះ គឺមិនទាន់ប្រកាសជាផ្លូវការអំពីកីឡាកររបស់ខ្លួនដែលចាកចេញនៅឡើយ ត្បិតមានដំណឹងថានឹងមានកីឡាករមួយចំនួនក្លិបត្រៀមបញ្ចប់កិច្ចសន្យាជាមួយក៏ដោយ។

និយាយដោយឡែកចំពោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ដែលជាបណ្ដោះអាសន្នត្រូវកាត់ទៅលេងនៅលីគទី២ នារដូវកាលក្រោយនោះ ក៏មានកីឡាករ ៨រូបដែលសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានប្រកាសឲ្យដឹងថានៅចុងឆ្នាំ២០២០ នេះ ពួកគេនឹងចាកចេញពីក្រុម បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាកីឡាបាល់ទាត់ជាតិដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវ មួយនេះផងដែរ រួមមានកីឡាករ រី លាភផេង, តាំង ប៊ុនឆៃ, អ៊ឹម វីនុន, ជូ ស៊ិនទី, ស្រួច ជីវ័ណ្ណ, ភេម តៅសិញ, សេង សម្បត្តិ និង កយ សាលីម៕

មតិយោបល់