កែវ សុខផេង ផ្តល់កាដូពិសេស ១សម្រាប់ក្មេងប្រុសដែលខ្លួនប្រកាសរកថ្ងៃមុន

មាស សុផាណារ៉ុង November 20, 2020


 

ភ្នំពេញ៖ កីឡាករបាល់ទាត់ កែវ សុខផេង បានបង្ហាញក្តីរីករាយបន្ទាប់ពីបានជួបក្មេងប្រុសដែលខ្លួនបានប្រកាសរកថ្ងៃមុនជាមួយនឹងការនាំយកនូវសំភារៈសិក្សាក៏ដូចជាកាដូអនុស្សាវរីយ៍មួយចំនួនទៀតដល់រូបគេនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

តបចំពោះការស្វាគមន៍យ៉ាងរាក់ទាក់ពីក្រុមគ្រួសាររបស់ប្អូនប្រុសពន្លឺ ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់វិសាខារូបនេះក៏បានលើកទឹកចិត្ដដល់ ពន្លឺ ឱ្យខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ដោយចិត្តទុកដាក់ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះ កែវ សុខផេង ក៏នឹងផ្តល់កាដូពិសេសមួយដែរដល់ក្មេងប្រុសពន្លឺ ដោយរូបគេនឹងអាចចូលរួមទស្សនារាល់ការប្រកួតក្នុងដីរបស់ក្លឹបវិសាខា និងក្រុមជម្រើសជាតិកម្ពុជាពេញមួយឆ្នាំ២០២១ តែម្តង៕

 

អត្ថបទ៖ មករា

មតិយោបល់