លោក ស៊ុំ វណ្ណា ទទួលបានតួនាទីថ្មីនៅក្លិបភ្នំពេញក្រោន ក្រោយធ្វើជាគ្រូបង្គោល ១រដូវកាលកន្លះ

មាស សុផាណារ៉ុង November 17, 2020


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្គោលនៃក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានក្លិបសម្រេចផ្លាស់ប្ដូរតួនាទីថ្មីទៅជានាយកបច្ចេកទេសក្លិប បន្ទាប់ពីធ្វើការផ្ទាល់ជាមួយកីឡាករ​រយៈពេល ១ឆ្នាំកន្លះរួចមក។

លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន កាលឆ្នាំ២០១៩ ក្នុងនាមជាជំនួយការគ្រូបង្វឹក និងបានប្រកាសតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino កាលពីខែឧសភា បន្ទាប់ពីបញ្ចប់តំណែងគ្រូបង្វឹកជនជាតិប្រេស៊ីល Leonardo។ បន្ទាប់មកនៅដើមរដូវកាល២០២០ លោកត្រូវបានក្លិបតែងតាំងជាគ្រូបង្វឹកពេញសិទ្ធិកាន់តែនាទីជាគ្រូធំមួយរដូវកាលពេញតែម្ដង។

រដូវកាល២០១៩ ដែលលោកធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នលោកនាំក្រុមប្រកួតដែលសេសសល់បានលេខ៦ នៅក្នុងលីគ និងលេខ៣ស្ទួន ក្នុងពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខណៈរដូវកាល២០២០ ថ្មីៗនេះ នាំក្រុមបានចំណាត់ថ្នាក់លេខ៣ ក្នុងលីគ និងលេខ៤ ក្នុងពានសម្តេចតេជោ ហ៊ុន សែន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់