ពានរង្វាន់បាល់ទាត់ផ្លូវការ ក្នុងស្រុក ៥កម្មវិធីផ្សេងគ្នាត្រូវបានសម្រេចផ្អាកទាំងអស់

មាស សុផាណារ៉ុង November 10, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ផ្លូវការ ក្នុងស្រុកចំនួន ៥ផ្សេងៗគ្នាត្រូវបានសម្រេចផ្អាកជាផ្លូវការទាំងអស់ហើយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា បន្ទាប់ពីមានករណីគួរឲ្យសង្ស័យមួយចំនួន ក្រោយទស្សនកិច្ចរបស់​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី។

ពានរង្វាន់ផ្លូវការទាំង ៥នោះរួមមាន លីគលំដាប់ទី២ កម្ពុជា , ពានរង្វាន់លីគបាល់ទាត់នារី, ពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ដែលសុទ្ធសឹងជាពានក្រោមការគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងទទួលស្គាល់ជាផ្លូវការ។

សូមបញ្ជាក់ថា គិតមមកទល់ពេលនេះពានរង្វាន់លីគបាល់ទាត់នារី បានដំណើរការប្រកួតបាន ៦សប្ដាហ៍រួចមកហើយ ខណៈលីគលំដាប់ទី២ កម្ពុជា ប្រកួតបាន ៥សប្ដាហ៍ ដោយឡែកពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ជាមួយពានយុវជនអាយុក្រោម ១៨ឆ្នាំ គឺទើបតែចាប់ផ្ដើមដំណើរការប្រកួតកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះប៉ុណ្ណោះ៕

 

រូបភាព៖ Cambodian League 2

មតិយោបល់