ការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌នៅកីឡដ្ឋាន Smart RSN ប្រមូលបានថវិកាជាង ១២មុឺនដុល្លារពីសប្បុរសជននានា

មាស សុផាណារ៉ុង November 9, 2020


 

ភ្នំពេញ​៖ កម្មវិធីប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌នៅកីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ បានដំណើរការទៅយ៉ាងរលូនដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

ជាមួយគ្នានេះដែរ​ សកម្មភាពកីឡាផ្សារភ្ជាប់មនុស្សធម៌នេះ ប្រមូលបានថវិកាប្រមាណជាជាង ១២មុឺនដុល្លារអាម៉េរិក និងអង្ករ ២០តោនតាមរយៈការចូលរួមបរិច្ចាគរបស់សប្បុរសជននានាដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយ ក្រុមអ្នកដឹកនាំជំនាន់ទី៨ (LP8) ដែលមានឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត៦ ឬ AMT6) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ៕

 

អត្ថបទ៖ Smart RSN Stadium

មតិយោបល់